ក្មេងៗកូនអ្នកភូមិបឹងកក់ស្រែកយំនៅមុខក្រសួងយុត្តិធម៌។ រូបថត គីមឡុង |
Thursday, 07 June 2012 13:22
កាន់ វិរៈ
The Phnom Penh Post
សូមបញ្ឈប់ធ្វើបាប អ្នកទន់ខ្សោយទៀតទៅ ហើយសូមធ្វើអ្វីៗទៅតាមច្បាប់ ដើម្បីភាពរីកចម្រើនរុងរឿងទាំងអស់គ្នា ទាំងរដ្ឋ ទាំងប្រជាពលរដ្ឋ និងទាំងក្រុមហ៊ុន និងក៏ដើម្បីកេរ្តិ៍ឈ្មោះ និងមុខមាត់របស់ប្រទេសយើងផងដែរគោរពជូន លោកចាងហ្វាង
យោងតាមរដ្ឋធម្មនុញ្ញ ទោះជាគ្មានអំណាច ក៏ព្រះមហាក្សត្រអាចព្រះរាជទានការលើកលែងទោសបានដែរ។
តើសម្តេច ហ៊ុន សែន នៅមានឥទ្ធិពលដូចមុនដែរឬទេ?
ជំពូក ២ មាត្រា ៧ វាក្យខណ្ខទី ១ នៃរដ្ឋធម្មនុញ្ញចែងថា ព្រះមហាក្សត្រទ្រង់គ្រងរាជ្យសម្បត្តិ តែមិនកាន់អំណាចទេ ប៉ុន្តែមាត្រា ២៧ នៃរដ្ឋធម្មនុញ្ញដដែលនេះ ចែងថាព្រះមហាក្សត្រ មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និងលើកលែងទោស អត់មានចែងថា ទាល់តែមានការស្នើសុំពីនាយករដ្ឋមន្ត្រីពីតុលាការ ឬពីនាយកពន្ធនាគារនោះឡើយ។ យោងតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនេះ ព្រះមហាក្សត្រ ធ្លាប់បានព្រះរាជទានការលើកលែងទោសឲ្យទណ្ឌិតរាប់រយនាក់មកហើយ នាពេលកន្លងមកនេះ ហើយទណ្ឌិតទាំងនោះ សុទ្ធតែមានទោសដោយសារ ការប្រព្រឹត្តបទល្មើសជាក់ស្តែងដូចជា លួច ឆក់ ប្លន់ សម្លាប់៘ ទណ្ឌិតខ្លះជាប់គុកមិនទាំងគ្រប់ ២ ភាគ ៣ នៃទោសផង ឯជនល្មើសខ្លះ ជាប់គុកមិនទាន់បាន ១០ ថ្ងៃផង ក៏ត្រូវបានព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោសដែរ ដូចជា ជនជាតិថៃ ពាក់ពន្ធ័នឹងការធ្វើចារកម្មនៅព្រលានយន្តហោះពោធិចិនតុង និងជនល្មើសម្នាក់ទៀត ជាជនជាតិ រុស្ស៊ី ឈ្មោះ ត្រូហ្វីម៉ូវ ដែលត្រូវបានដោះលែងពីពន្ធនាគារកាលពីឆ្នាំ ២០១១ ជាដើម។
អ្នកទាំងអស់នោះ សុទ្ធតែជាអ្នកបានប្រព្រឹត្តបទល្មើសជាក់ស្តែង សុទ្ធតែត្រូវបានព្រះរាជទានការលើកលែងទោសពីព្រះមហាក្សត្រ ដោយមិនដែលឃើញកូនៗនៃជនល្មើសទាំងនោះ មកស្រែកយំ លុតជង្គង់ លន់តួ សុំអង្វរករឲ្យលើកលែងទោស ដូចកូនៗអាយុក្រោម ១៥ ឆ្នាំ ដែលជាកូនៗនៃស្ត្រីបឹងកក់នោះទេ។
យោងតាមរដ្ឋធម្មនុញ្ញដដែល មាត្រា ៣៥ វាក្យខណ្ឌទី ២ ចែងថា សេចក្តីស្នើទាំងឡាយរបស់ប្រជាជនត្រូវបានទទួលការពិនិត្យ និងដោះស្រាយហ្មត់ចត់ពីអង្គការរដ្ឋ ប៉ុន្តែចំពោះកូនៗអ្នកបឹងកក់វិញមានទេ? ពុំត្រឹមតែស្នើសុំទេ គឺលុតជង្គង់បង្ហូរទឹកភ្នែក ស្រែកយំដង្ហោយ ស្នើសុំទៅស្ថាប័នពាក់ព័ន្ធ ដែលស្ថិតនៅក្រោមអំណាចរដ្ឋធម្មនុញ្ញឲ្យជួយដោះស្រាយ...តើមានបាន ទទួលដោះស្រាយហ្មត់ចត់ ឲ្យពលរដ្ឋរងគ្រោះនៅបឹងកក់ជាពិសេសកូនតូចៗ របស់ពួកគេដែលស្រែកទ្រហោយំរកយុត្តិធម៌រាល់ថ្ងៃនេះ ទាំងក្រសួងយុត្តិធម៌ ទាំងរដ្ឋសភា ទាំងនាយករដ្ឋមន្ត្រី ទាំងព្រះមហាក្សត្រ? ចម្លើយគឺ ឆ្លើយថាអត់មានទេ សូម្បីតែញត្តិក៏មិនទទួលយកផង។
មាត្រា ៣៨ នៃច្បាប់កំពូលនេះក៏បានចែងដែរថា ច្បាប់រ៉ាប់រងមិនឲ្យមានការរំលោភបំពានលើរូបរាងកាយ...តែធាតុពិត ជាក់ស្តែងអត់ទេ ពុំមែនត្រឹមតែរំលោភលើរូបរាងកាយតែប៉ុណ្ណោះទេ គឺត្រូវអាជ្ញាធរវាយបែកក្បាល ឆក់សន្លប់ និងថែមទាំងប្រើកម្លាំងមកចាប់រាស្ត្រដាក់គុកទាំងបំពានច្បាប់លើ គោកដ៏គួរឲ្យអាក្រក់មើលបំផុតថែមទៀត។
តើស្ត្រីអ្នកភូមិបឹងកក់ទាំងអស់នោះខុសស្អី? ការពារដីខ្លួនឯងត្រូវតែជាប់គុកអ៊ីចឹងឬ? វាក្យខណ្ឌទី ២ នៃមាត្រានេះ ចែងទៀតថា (ច្បាប់ការពារជីវិត កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជារាស្ត្រ) តើមានទេ ? កិត្តិយសរបស់ប្រជារាស្ត្រនៅត្រង់កន្លែងណា បើចាប់សែងបោះដាក់ឡាន ដូចជ្រូក ឬក៏ថ្លៃថ្នូរ នៅត្រង់កន្លែងក្មេងៗ លុតជង្គង់ដង្ហោយយំស្រែករកម៉ែ នៅតាមចិញ្ចើមផ្លូវសាធារណៈនោះ?
មាត្រា ៤៤ នៃរដ្ឋធម្មនុញ្ញចែងថា កម្មសិទ្ធិឯកជនស្របច្បាប់ ស្ថិតនៅក្រោមការគាំពារនៃច្បាប់ និង ចែងទៀតថា ការដកហូតសិទ្ធិពីជនណាម្នាក់ លុះត្រាតែប្រយោជន៍សាធារណៈតម្រូវឲ្យធ្វើ ក្នុងករណីដែលច្បាប់ បានបញ្ញតិ្ត តែត្រូវផ្តល់សំណងជាមុនដោយសមរម្យ និងយុត្តិធម៌។
មាត្រានេះចែងច្បាស់ណាស់ថា លុះត្រា តែដើម្បីប្រយោជន៍សាធារណៈ តម្រូវឲ្យធ្វើតាមច្បាប់ និងផ្តល់សំណងជាមុនសមរម្យ និងយុត្តិធម៌ តែករណីបឹងកក់នេះតើមានទេ? តើច្បាប់ណា មាត្រាប៉ុន្មាន មានបានឆ្លងកាត់ការយល់ព្រមពីសភាឬទេ មុននឹងផ្តល់បឹងកក់ទៅឲ្យនីតិបុគ្គលសាធារណៈនោះ? មានបានផ្តល់សំណងសមរម្យ និងយុត្តិធម៌តាមផ្លូវច្បាប់ឬទេ? ដីតាមតម្លៃទីផ្សារ ១ ម៉ែត្រការ៉េ ៥០០ ដុល្លារ តែឲ្យប្រជាជន ២០០ ដុល្លារ បើមិនព្រមបូមខ្សាច់លុប និងចាប់ដាក់គុក តើនោះឬជាយុត្តិធម៌?
មាត្រា ៤៨ នៃរដ្ឋធម្មនុញ្ញចែងថា រដ្ឋធានាការពារសិទ្ធិកុមារ សិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួល បានការអប់រំ រៀនសូត្រ និងប្រឆាំងការងារទាំងឡាយ ដែលអាចធ្វើឲ្យខូចដល់ការអប់រំ ការរៀនសូត្រ ឬដែលនាំឲ្យអន្តរាយ- ដល់សុខភាព និងសុខុមាលភាព។ តែផ្ទុយទាំងអស់ ការពារតាំងពីមានផ្ទះរហូតដល់អស់ផ្ទះ ការពារការអប់រំរៀនសូត្រ តែសព្វថ្ងៃក្មេងៗដែលមានម្តាយកំពុងជាប់ពន្ធនាគារទាំងអស់នោះ បានរៀនសូត្រទេ? មានសុខភាព និងមានសុខុមាលភាពល្អឬទេ ក្នុងពេលដែលពួកគេកំពុងយំរាល់ថ្ងៃ លុតជង្គង់រាល់ថ្ងៃ នឹកម៉ែរាល់ថ្ងៃនោះ? ខ្លះមានបងប្អូន ៣ នាក់ បងអាយុ ១១ ឆ្នាំ និងប្អូនៗ ម្នាក់មានអាយុត្រឹម៩ ឆ្នាំនិងម្នាក់ទៀតមានអាយុត្រឹម៦ឆ្នាំ។ តើនេះជារបបអី សង្គមប្រជាធិបតេយ្យ និងជាប្រទេសនីតិរដ្ឋអី?
ឯសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ដូច្នោះដែរ តើអំណាច ភាពឈ្លាសវៃ និងសេចក្តីមេត្តាកុរណា ដែលសម្តេចមានសព្វថ្ងៃនោះទៅណាអស់ហើយ? ក្នុងនាមជានាយករដ្ឋមន្ត្រី និងជាមេធាវី ដែលមានអត្តលេខ ៣៥០ និងធ្វើសច្ចាប្រណិធានកាលពីថ្ងៃ ១៥ ខែ កញ្ញា ឆ្នាំ ២០០៤ សម្តេចដឹងច្បាស់ណាស់ថា រឿងនេះ វា យុត្តិធម៌ ឬមិនយុត្តិធម៌ ទោះបីជាសម្តេច មិនអាចលូកលាន់កិច្ចការតុលាការក្តី តែសម្តេចក៏អាចធានាយុត្តិធម៌ឲ្យស្ត្រី ទាំងអស់នោះបានដែរ។ ការដែលតុលាការយកមាត្រា៣៤និង២៥៩មកកាត់ទោសម្ចាស់ដីដែលត្រូវគេរំលោភបំពាននោះ តើត្រឹមត្រូវទេ?ចុះកាលពីក្រុមហ៊ុនបូមខ្សាច់លុបផ្ទះរបស់ ប្រជាជនហេតុអ្វីក៏គ្មានកំហុស?
បើអស់លោក លោកស្រី ត្រូវគេបូមដីលុបផ្ទះ ហើយចាប់ដាក់គុកទាំងអយុត្តិធម៌ទុកឲ្យកូនៗ នៅដើរតត្រុកលុតជង្គង់ ស្រែកយំតាមចិញ្ចើមផ្លូវជារៀងរាល់ថ្ងៃ តើអស់លោកឈឺចាប់ទេ? សូមបញ្ឈប់ធ្វើបាបអ្នកទន់ខ្សោយទៀតទៅ ហើយសូមធ្វើអ្វីៗទៅតាមច្បាប់ ដើម្បីភាពរីកចម្រើនរុងរឿងទាំងអស់គ្នា ទាំងរដ្ឋ ទាំងប្រជាពលរដ្ឋ និងទាំងក្រុមហ៊ុន និងក៏ដើម្បីកេរ្តិ៍ឈ្មោះ និងមុខមាត់របស់ប្រទេសយើងផងដែរ៕
ដោយកាន់ វិរៈ ពលរដ្ឋម្នាក់
8 comments:
Ah Hun Sen and his clan are evil people. They are worst than animals. VietNamese is waiting for the right time to take over at any moment now dumb ass. They did it before and they will do it again very soon. The viets believe that the Hun Sen and family tree are the dirty people and hope to take over very soon. The viet said, the Khmer killed many of us before while helping the US, now is our turn to take over completely. So wake up dumb ass.
Take out one by one, Viet will get in two by two?
The number will get more and the result is who control Cambodia?
Is that Hun Manit? I don't think so.
He also will be executed by the Viet too (that is the Viet trick).
Ha Ha...
Keep Smiling Manit, as you are still younger.
Keep praying to God and keep voting for Hun San. These two things will lead you to nowhere only to give you more suffering.
Khmers, you have been stupid for too long. It's time to get smart.
CPP is not the govt of people.
Khmers are so dumb and stupid compare to Youns and Siems.
10:26
I agreed with you 10000%
however, sorry for this sad story, your mother was deserved to be in jailed,
I agree. DUMB Khmer are the DUMBEST nation in Asia. But the DUMB Khmer cant see it, because the Vietminh Hun Sen tell them everyday that they are luckly, they had no food in Khmer Rouge Regime. Now they have everything, all they have to do is stop being lazy.
DUMB Khmer will listen to anyone who give them a bag of rice. HAHAHAH
LOOK AT A CHHOY MRAY RANNARIDH SIHANOUK AND SIHAMONI.
A KBAT CHHEAT POURK éng TRV KAT KOR DAK HAL THGAI POUCH A SDACH THAUK TEAP
Post a Comment