Thursday, August 02, 2012

ភួង ម៉ាល័យ ប្រកែកញ័រ មាត់តតាត់ ថា មិនបាន និយាយ ប្រមាថ ស្ដ្រីបឹងកក់ទេ


ភួង ម៉ាល័យ​ ស្នងការ​រងរាជធានី​ភ្នំពេញ រង​របួស​បែក​ក្បាល។ រូបថត ហេង ជីវ័ន
 លោក ភួង ម៉ាល័យ បដិសេធថា មិនបាននិយាយប្រមាថស្ដ្រីបឹងកក់ទេ

ថ្ងៃទី 2 សីហា 2012
ដោយ: លីនណា
Cambodia Express News

ភ្នំពេញ: ស្ដ្រី​ឈ្មោះ បូ​វ ស្រី​ស្រស់ ដែល​រងគ្រោះ​រលូត​កូន ដោយ​ការប៉ះទង្គិច​ជាមួយ​អាជ្ញាធរ​នាពេល​កន្លងមក និង​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​សហគមន៍​បឹងកក់ នៅ​ព្រឹក​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១២ បានធ្វើ​សន្និសីទកាសែត​នៅ​តំបន់​បឹងកក់ ដែល​ជាការ​ប្រតិកម្ម​នឹង​សម្តី​របស់លោក ភួង ម៉ាល័យ ស្នងការរង​រាជធានី​ភ្នំពេញ ចំពោះ​ការ​ស្រង់​សម្ដី​តាមរយៈ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​។ ប៉ុន្តែ​លោក​ស្នងការរង ភួង ម៉ាល័យ បាន​បកស្រាយ​ថា លោក​មិនបាន​និយាយ​អ្វី ដូច​ការសរសេរ​រប​ស់កា​សែត​ភ្នំពេញ​ប៉ុស្ដិ៍​ទេ។​

​លោក ភួង ម៉ាល័យ បាន​បញ្ជាក់ថា “​ក្នុងនាម​ខ្ញុំ​ជា​ស្នងការរង ខ្ញុំ​មិន​ទៅ​ភ្លើ​និយាយ​ភាសា​ហ្នឹង​ទេ ហើយ​ខ្ញុំ​មិន​ទៅ​ល្ងង់​និយាយ​ភាសា​ហ្នឹង​ទេ​”​។​

​តាម​សេចក្ដីប្រកាស​ព័ត៌មាន អ្នកស្រី បូ​វ ស្រី​ស្រស់ បាន​បង្ហាញថា លោក ភួង ម៉ាល័យ ស្នងការរង​រាជធានី​ភ្នំពេញ បានផ្ដល់​បទសម្ភាសន៍​តាមរយៈ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១២ ថា “​តើ​ស្ដ្រី​រងគ្រោះ​ក្មេង ឬក៏​ចាស់ ហើយ​គាត់​ប្ដឹង​ហ្នឹង​ចង់​ឲ្យ​ខ្ញុំ​សង​កូន​គាត់​វិញ ឬ​យ៉ាងណា​? ខ្ញុំ​សូម​ប្រាប់​វិញ​ថា បើ​គាត់​ចង់​ឲ្យ​ខ្ញុំ​សង​កូន​វិញ ខ្ញុំ​ក៏​នៅ​ក្មេង​ដែរ​...”​។​

​អ្នកស្រី បូ​វ ស្រី​ស្រស់ បាន​លើកឡើងថា សម្ដី​ទាំងនេះ​ជាការ​ប្រមាថមើលងាយ​យ៉ាងធ្ងន់ធ្ងរ មកលើ​រូប​ខ្លួន ក៏ដូចជា​មើលងាយ​ស្ដ្រី​ទូទាំង​សហគមន៍​បឹងកក់ និង​ស្ដ្រី​ទូទាំងប្រទេស​ដែរ​។​

​អ្នកស្រី បូ​វ ស្រី​ស្រស់ និង​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បឹងកក់ សូម​ធ្វើការ​អំពាវ​ដល់​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយ​អន្តរា​គមន៍​រឿងនេះ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​អំពី​ហិង្សា​លើ​ស្ដ្រី និង​សុំ​អំពាវនាវ​ដល់​តុលាការ​កម្ពុជា ត្រូវតែ​ចាត់វិធានការ​ឲ្យ​បានច្បាស់លាស់​តាម​នីតិវិធី​ច្បាប់ ដើម្បី​បង្ហាញ​ពី​ឯករាជ្យភាព ភាពយុត្តិធម៌ ដល់​ប្រជាពលរដ្ឋ ជាពិសេស​ការផ្ដល់​យុត្តិធម៌​ដល់​ខ្លួន គឺជា​ការបង្ហាញ​ផងដែរ អំពី​ការកាត់បន្ថយ​អំពើហិង្សា​លើ​ស្ដ្រី​នៅ​កម្ពុជា​៕
----------
ស្ត្រី​បឹង​កក់​ម្នាក់​ប្តឹង​ចោទ​អាជ្ញាធរ​វាយ​រលូត​កូន

Wednesday, 01 August 2012
ឃុត សុ​ភ​ច​រិ​យា
The Phnom Penh Post

អ្នកបឹង​កក់ ពេល​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ចកន្លងមក។ រូបថត ម៉េង គីមឡុង

ភ្នំពេញៈ ស្ត្រី​ក្នុង​សហគមន៍​បឹង​កក់​ម្នាក់ កាល​ពី​ម្សិល​មិញ បាន​សម្រេច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​ភ្នំពេញ ចោទ​សមត្ថកិច្ច​នគរ​បាល​រាជ​ធានី និង​អាជ្ញាធរ​ខណ្ឌ​ដូន​ពេញ ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា។


អ្នក​ស្រី បូវ ស្រី​ស្រស់ អាយុ​២៥ ឆ្នាំ រស់​នៅ​ភូមិ​២១ សង្កាត់​ស្រះចក ខណ្ឌ​ដូន​ពេញ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលា​ការ​ភ្នំពេញ ចោទ​ថា លោក ភួង ម៉ាឡៃ ស្នង​ការ​រង​នគរបាល​រាជ​ធានី លោក សុខ ពេញ​វុធ អភិបាល​រង​ខណ្ឌ​ដូន​ពេញ និង​មន្ត្រី​នគរ​បាល​ម្នាក់​ទៀត​បាន​វាយ​មក​លើ​នាង​រហូត រលូត​កូន​ជាង​ពីរ​ខែ។​

អ្នកស្រី​និយាយ​ថា៖ «​ខ្ញុំ​ប្តឹង​ពួក គាត់​ទាម​ទាររក​យុត្តិធម៌​សម្រាប់​រូប​ខ្ញុំ និង​កូន​ជាង​ពីរ​ខែ​ក្នុង​ផ្ទៃ​ខ្ញុំ ដែល​ត្រូវ​កម្លាំង​សមត្ថកិច្ច​វាយ​ដំ ច្រំធាក់​រហូត​បាត់​បង់​ជីវិត»

កាលពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា​អ្នក ស្រី ស្រី​ស្រស់ ត្រូវ​កម្លាំង​នគរបាល​ចម្រុះ​រាជធានី​វាយ​រហូត​រលូត​កូន​ជាង​ពីរខែ​ក្នុង​ការ​បង្ក្រាប​មួយ​ដែល​គាត់​និង​កុមារា កុមារី ព្រម​ទាំង​អ្នក​ភូមិ​រាប់​រយ​​នាក់​ទៀត ព្យាយាម​ដើរ​ក្បួន តាម​ដង​រុក្ខវិថី​ព្រះ​សុធារស​ទៅ​សាលា​ឧទ្ធរណ៍​ដែល​មាន​កាន់​ផ្កា​ឈូក ខ្លះ​កាន់​រូប​ជញ្ជីង​យុត្តិធម៌ និង​ស្លៀក​ពាក់​ស ដើម្បី​ទៅ​ស្ដាប់​សវនាការ​ជំនុំ​ជម្រះ​ករណី​ស្ត្រី​១៣​នាក់ ក្នុង​តំបន់​បឹង​កក់ ដែល​រួម​ទាំង​បង​ស្រី​នាង​ម្នាក់​ផង​ដែរ ហើយ​ថា ជាង​មួយ​ខែ​កន្លង​មក​នេះ មិន​ទាន់​ឃើញ​សមត្ថកិច្ច​ណា​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​នាង​នោះទេ។

ទោះ​ជាបែប​ណា ពាក្យ​បណ្ដឹង​របស់​អ្នកស្រី ត្រូវ​លោក ប្រាក់ សាវុធ នាយក​ក្រឡា​បញ្ជី​សាលា​ដំបូង​រាជ​ធានី​ទទួល​យក​ហើយ​កាល​ពី​ព្រឹក ម្សិល​មិញ​ដោយ​បាន​ប្រាប់​អ្នក​ស្រី​ថា លោក​នឹង​យក​ពាក្យ​បណ្ដឹង​នេះ​ទៅ​ដាក់​ជូន​ប្រធាន​តុលាការ ដើម្បី​ពិនិត្យ​និង​សម្រេច​ចាត់​ការ​បន្ត​តាម​ច្បាប់។

អ្នក​ស្រីថា ៖​ «គាត់​[ប្រាក់​ សាវុធ]​ប្រាប់​ខ្ញុំ​ថា គាត់​នឹង​បញ្ជូន​ពាក្យ​បណ្ដឹង​នេះ​ទៅ​ថ្នាក់​លើ​ដើម្បី​ពិនិត្យ​និង​ចាត់ ការ​តាម​នីតិវិធី​ច្បាប់ ប៉ុន្តែ បាន​បញ្ជាក់​ថា ការ​ចេញ​ដីកា​កោះ​ចុង​បណ្ដឹង​សាក​សួរ​ឬ​អត់​នោះ​គាត់​មិន​ដឹង​ទេ»។

អ្នក​ស្រី​និយាយ​ទាំង​ទឹក​មុខ​ស្ងួត​បែប​មិន​សូវ​សង្ឃឹម​ថា៖ «តុលា​ការ​ភ្នំពេញ​នឹង​លើក​យក​បណ្ដឹង​របស់​ខ្ញុំ​មក​ចាត់​ការ»។

អ្នកស្រី បូវ សោភា ជា​បង​ស្រី​ដើម​បណ្តឹង​រូបនេះ​ដែល​ទើប​រួច​ពី​ការ​ចោទ​ឃុំ​ខ្លួន​នៅ​ព្រៃ​ស តាម​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ថា គាត់​ចាំមើល​ថា តើ​តុលាការ​នេះ នឹង​ចាត់​ការ​បែប​ណា​លើ​សំណុំ​រឿង​ប្អូន​ស្រី​គាត់​នេះ។

អ្នក​ស្រី​បាន​បន្ត​ថា៖​ «ពួកខ្ញុំ​១៣​នាក់ ដែល​ជា​ស្ត្រី​គ្មាន​អាវុធ​ក្នុង​ដៃ​ទាល់​តែ​សោះ គ្រាន់​តែ​ទៅ​មើល​អ្នក​ភូមិ​រង​គ្រោះ​ដូច​គ្នា គេ​រៀប​ចំ​សង់​ផ្ទះ​លើ​ដី​ចាស់​គេ ក៏ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​ពីរ​ថ្ងៃ មុន​ពេល​បញ្ជូន​ទៅ​ឲ្យ​តុលាការ​ភ្នំពេញ​ផ្តន្ទា​ទោស ម្នាក់ៗ​ពីរ​ឆ្នាំ​កន្លះ ចោទ​ប្រកាន់​ពី​បទ​ទន្ទ្រាន​កាន់​កាប់​អចលន​វត្ថុ​របស់​នីតិ​បុគ្គល​សាធារណៈ និង​ពី​បទ​ប្រឆាំង​មន្ត្រី​រាជការ​សាធារណៈ»។

អ្នក​ស្រី​ថា ៖ «ឥឡូវ​ខ្ញុំ​ចាំ​មើល​ថា តើ​តុលាការ​នេះ នឹង​ចាត់​ការ​បែប​ណា ចំពោះ​សមត្ថកិច្ច ឬ មន្ត្រី​សាធារណៈ​ដែល​ប្រើ​ហិង្សា​លើ​ប្អូន​ស្រី​ខ្ញុំ រហូត​ដល់​ស្លាប់​ទារក​ក្នុង​ផ្ទៃ។​យុត្តិធម៌​និង ឯក​រាជ​ភាព​របស់​តុលាការ​នេះ នឹង​ត្រូវ​គេ​មើល​ឃើញ នៅពេល​សំណុំ​រឿង​ប្អូន​ស្រី​ខ្ញុំ ត្រូវ​បាន​គេ​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់»។

លោក ​សុខ ពេញ​វុធ អភិបាល​រង​ខណ្ឌ​ដូន​ភ្នំពេញ មិន​អាច​ទាក់​ទង​សុំការ​ពន្យល់​បាន​ទេ​ពី​ម្សិល​មិញ ចំណែក​លោក ភួង ម៉ាឡៃ ស្នង​ការ​រង​នគរបាល​ភ្នំពេញ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទថា ការ​ប្ដឹង​ជា​សិទ្ធិ​របស់​គាត់ ប៉ុន្តែ​ថា តើ​គាត់​ចង់​ទាម​ទារ​អ្វី?

លោក​ថ្លែង​ថា៖ «​តើ​ស្ត្រី​រង​គ្រោះ​ក្មេង​ឬក៏​ចាស់ ហើយ​គាត់​ប្ដឹង​ហ្នឹង​ចង់​ឲ្យ​ខ្ញុំ​សង​កូន​គាត់​វិញ​ឬយ៉ាង​ណា? ខ្ញុំ​សូម​ប្រាប់​វិញថា បើ​គាត់​ចង់​ឲ្យ​ខ្ញុំ​សង​កូន​វិញ ខ្ញុំ​ក៏នៅ​ក្មេង​ដែរ...​»

លោក ទូច ណារ៉ុថ ស្នង​ការ​នគរ​បាល​រាជធានី​ភ្នំពេញ​ម្សិល​មិញ​ប្រាប់​អ្នកសារ​ព័ត៌មាន​ថា លោក​តែង​ក្រើន​រំឭក​ដល់​មន្ត្រី​ក្រោម​ឱវាទ​លោក​កុំ​ឲ្យ​ប្រើ​ហិង្សា​ទៅ លើ​ក្រុម​បាតុករ ។

លោកថ្លែង​ថា​៖ «ខ្ញុំ​តែង​អប់រំ ក្រើន​រំឭក​ដល់​មន្ត្រី​នគរ​បាល យើង​ខ្ញុំ​ថា ឲ្យ​មាន​ចិត្ត​អត់​ធ្មត់​និង​ចេះ​សម្រប​សម្រួល​ជាមួយ​ក្រុម​បាតុករ ដែល​ពួក​គាត់​តវ៉ា​ដើម្បី​ទាម​ទារ​អត្ថប្រយោជន៍​អ្វី​មួយ ធ្វើ​យ៉ាង​ណា​បញ្ចៀស​ឲ្យ​ផុត​នូវ​ការ​ប្រើ​អំពើ​ហិង្សា ឬ បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ»។

លោក​ស្នង​ការ ទូច ណា​រ៉ុថ បាន​បន្ថែម​ថា ៖ «​កង​នគរ​បាល​យើង​ត្រូវ​ប្រែ​ក្លាយ​ពី​ការ​ចុះ​ទៅ​បង្ក្រាប​ក្រុម​បាតុករ​មក​ជា​ការ​បង្កើត​នូវ​ភាតរ​ភាព​ជាមួយ​នឹង​ក្រុម​បាតុ​ករ​វិញ»៕

6 comments:

Anonymous said...

អាមន្រ្តីថោកទាប និយាយយករួចខ្លួន សំដីព្រហើន
ថ្លោសៗវាមិនខុសពីមេកោយរបស់វាទេ មើលចុះ
វាថានៅក្មេងអាចសងកូនដល់លោកស្រីបូវវិញបាន។

Anonymous said...

In the western countries you will send to the prison by pointing your finger the state authority.
The police only did their job, but some of these women were very agressively with their finger and also their bad language again the police.

Anonymous said...

8:18 PM

You are lying. You would have been killed for lying during Pol Pot's time.

Anonymous said...

(8:18)
Just so you know, there are some of us here are from western country. So what part of a western country you lived in that you can't point finger at a police officer?
Stop your lying dumb ass!!!!

Anonymous said...

លោកមិនភ្លើហើយក៏មិនល្ងង់គ្រាន់តែបែកក្បាល។ សំណាងល្អរហើយមិនបែកក្បាលក្ត(លិង្គ)។

Anonymous said...

DO you feel good, sir? Want some more?