ភួង ម៉ាល័យ ស្នងការរងរាជធានីភ្នំពេញ រងរបួសបែកក្បាល។ រូបថត ហេង ជីវ័ន |
ថ្ងៃទី 2 សីហា 2012
ដោយ: លីនណា
Cambodia Express News
ភ្នំពេញ: ស្ដ្រីឈ្មោះ បូវ ស្រីស្រស់ ដែលរងគ្រោះរលូតកូន ដោយការប៉ះទង្គិចជាមួយអាជ្ញាធរនាពេលកន្លងមក និងប្រជាពលរដ្ឋរងគ្រោះនៅសហគមន៍បឹងកក់ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១២ បានធ្វើសន្និសីទកាសែតនៅតំបន់បឹងកក់ ដែលជាការប្រតិកម្មនឹងសម្តីរបស់លោក ភួង ម៉ាល័យ ស្នងការរងរាជធានីភ្នំពេញ ចំពោះការស្រង់សម្ដីតាមរយៈកាសែតភ្នំពេញប៉ុស្ដិ៍។ ប៉ុន្តែលោកស្នងការរង ភួង ម៉ាល័យ បានបកស្រាយថា លោកមិនបាននិយាយអ្វី ដូចការសរសេររបស់កាសែតភ្នំពេញប៉ុស្ដិ៍ទេ។
លោក ភួង ម៉ាល័យ បានបញ្ជាក់ថា “ក្នុងនាមខ្ញុំជាស្នងការរង ខ្ញុំមិនទៅភ្លើនិយាយភាសាហ្នឹងទេ ហើយខ្ញុំមិនទៅល្ងង់និយាយភាសាហ្នឹងទេ”។
តាមសេចក្ដីប្រកាសព័ត៌មាន អ្នកស្រី បូវ ស្រីស្រស់ បានបង្ហាញថា លោក ភួង ម៉ាល័យ ស្នងការរងរាជធានីភ្នំពេញ បានផ្ដល់បទសម្ភាសន៍តាមរយៈកាសែតភ្នំពេញប៉ុស្ដិ៍ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១២ ថា “តើស្ដ្រីរងគ្រោះក្មេង ឬក៏ចាស់ ហើយគាត់ប្ដឹងហ្នឹងចង់ឲ្យខ្ញុំសងកូនគាត់វិញ ឬយ៉ាងណា? ខ្ញុំសូមប្រាប់វិញថា បើគាត់ចង់ឲ្យខ្ញុំសងកូនវិញ ខ្ញុំក៏នៅក្មេងដែរ...”។
អ្នកស្រី បូវ ស្រីស្រស់ បានលើកឡើងថា សម្ដីទាំងនេះជាការប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរ មកលើរូបខ្លួន ក៏ដូចជាមើលងាយស្ដ្រីទូទាំងសហគមន៍បឹងកក់ និងស្ដ្រីទូទាំងប្រទេសដែរ។
អ្នកស្រី បូវ ស្រីស្រស់ និងប្រជាពលរដ្ឋនៅសហគមន៍បឹងកក់ សូមធ្វើការអំពាវដល់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយអន្តរាគមន៍រឿងនេះ ដើម្បីកាត់បន្ថយការប្រើប្រាស់អំពីហិង្សាលើស្ដ្រី និងសុំអំពាវនាវដល់តុលាការកម្ពុជា ត្រូវតែចាត់វិធានការឲ្យបានច្បាស់លាស់តាមនីតិវិធីច្បាប់ ដើម្បីបង្ហាញពីឯករាជ្យភាព ភាពយុត្តិធម៌ ដល់ប្រជាពលរដ្ឋ ជាពិសេសការផ្ដល់យុត្តិធម៌ដល់ខ្លួន គឺជាការបង្ហាញផងដែរ អំពីការកាត់បន្ថយអំពើហិង្សាលើស្ដ្រីនៅកម្ពុជា៕
----------
ស្ត្រីបឹងកក់ម្នាក់ប្តឹងចោទអាជ្ញាធរវាយរលូតកូន
Wednesday, 01 August 2012
ឃុត សុភចរិយា
The Phnom Penh Post
អ្នកបឹងកក់ ពេលប៉ះទង្គិចជាមួយសមត្ថកិច្ចកន្លងមក។ រូបថត ម៉េង គីមឡុង |
ភ្នំពេញៈ ស្ត្រីក្នុងសហគមន៍បឹងកក់ម្នាក់ កាលពីម្សិលមិញ បានសម្រេចដាក់ពាក្យបណ្ដឹងទៅសាលាដំបូងភ្នំពេញ ចោទសមត្ថកិច្ចនគរបាលរាជធានី និងអាជ្ញាធរខណ្ឌដូនពេញ ពីបទប្រើអំពើហិង្សាដោយចេតនា។
អ្នកស្រី បូវ ស្រីស្រស់ អាយុ២៥ ឆ្នាំ រស់នៅភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញបានដាក់ពាក្យប្តឹងទៅតុលាការភ្នំពេញ ចោទថា លោក ភួង ម៉ាឡៃ ស្នងការរងនគរបាលរាជធានី លោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ និងមន្ត្រីនគរបាលម្នាក់ទៀតបានវាយមកលើនាងរហូត រលូតកូនជាងពីរខែ។
អ្នកស្រីនិយាយថា៖ «ខ្ញុំប្តឹងពួក គាត់ទាមទាររកយុត្តិធម៌សម្រាប់រូបខ្ញុំ និងកូនជាងពីរខែក្នុងផ្ទៃខ្ញុំ ដែលត្រូវកម្លាំងសមត្ថកិច្ចវាយដំ ច្រំធាក់រហូតបាត់បង់ជីវិត»។
កាលពីថ្ងៃទី២៧ ខែមិថុនាអ្នក ស្រី ស្រីស្រស់ ត្រូវកម្លាំងនគរបាលចម្រុះរាជធានីវាយរហូតរលូតកូនជាងពីរខែក្នុងការបង្ក្រាបមួយដែលគាត់និងកុមារា កុមារី ព្រមទាំងអ្នកភូមិរាប់រយនាក់ទៀត ព្យាយាមដើរក្បួន តាមដងរុក្ខវិថីព្រះសុធារសទៅសាលាឧទ្ធរណ៍ដែលមានកាន់ផ្កាឈូក ខ្លះកាន់រូបជញ្ជីងយុត្តិធម៌ និងស្លៀកពាក់ស ដើម្បីទៅស្ដាប់សវនាការជំនុំជម្រះករណីស្ត្រី១៣នាក់ ក្នុងតំបន់បឹងកក់ ដែលរួមទាំងបងស្រីនាងម្នាក់ផងដែរ ហើយថា ជាងមួយខែកន្លងមកនេះ មិនទាន់ឃើញសមត្ថកិច្ចណាចេញមុខទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងចំពោះនាងនោះទេ។
ទោះជាបែបណា ពាក្យបណ្ដឹងរបស់អ្នកស្រី ត្រូវលោក ប្រាក់ សាវុធ នាយកក្រឡាបញ្ជីសាលាដំបូងរាជធានីទទួលយកហើយកាលពីព្រឹក ម្សិលមិញដោយបានប្រាប់អ្នកស្រីថា លោកនឹងយកពាក្យបណ្ដឹងនេះទៅដាក់ជូនប្រធានតុលាការ ដើម្បីពិនិត្យនិងសម្រេចចាត់ការបន្តតាមច្បាប់។
អ្នកស្រីថា ៖ «គាត់[ប្រាក់ សាវុធ]ប្រាប់ខ្ញុំថា គាត់នឹងបញ្ជូនពាក្យបណ្ដឹងនេះទៅថ្នាក់លើដើម្បីពិនិត្យនិងចាត់ ការតាមនីតិវិធីច្បាប់ ប៉ុន្តែ បានបញ្ជាក់ថា ការចេញដីកាកោះចុងបណ្ដឹងសាកសួរឬអត់នោះគាត់មិនដឹងទេ»។
អ្នកស្រីនិយាយទាំងទឹកមុខស្ងួតបែបមិនសូវសង្ឃឹមថា៖ «តុលាការភ្នំពេញនឹងលើកយកបណ្ដឹងរបស់ខ្ញុំមកចាត់ការ»។
អ្នកស្រី បូវ សោភា ជាបងស្រីដើមបណ្តឹងរូបនេះដែលទើបរួចពីការចោទឃុំខ្លួននៅព្រៃស តាមការសម្រេចរបស់សាលាឧទ្ធរណ៍ថា គាត់ចាំមើលថា តើតុលាការនេះ នឹងចាត់ការបែបណាលើសំណុំរឿងប្អូនស្រីគាត់នេះ។
អ្នកស្រីបានបន្តថា៖ «ពួកខ្ញុំ១៣នាក់ ដែលជាស្ត្រីគ្មានអាវុធក្នុងដៃទាល់តែសោះ គ្រាន់តែទៅមើលអ្នកភូមិរងគ្រោះដូចគ្នា គេរៀបចំសង់ផ្ទះលើដីចាស់គេ ក៏ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួនពីរថ្ងៃ មុនពេលបញ្ជូនទៅឲ្យតុលាការភ្នំពេញផ្តន្ទាទោស ម្នាក់ៗពីរឆ្នាំកន្លះ ចោទប្រកាន់ពីបទទន្ទ្រានកាន់កាប់អចលនវត្ថុរបស់នីតិបុគ្គលសាធារណៈ និងពីបទប្រឆាំងមន្ត្រីរាជការសាធារណៈ»។
អ្នកស្រីថា ៖ «ឥឡូវខ្ញុំចាំមើលថា តើតុលាការនេះ នឹងចាត់ការបែបណា ចំពោះសមត្ថកិច្ច ឬ មន្ត្រីសាធារណៈដែលប្រើហិង្សាលើប្អូនស្រីខ្ញុំ រហូតដល់ស្លាប់ទារកក្នុងផ្ទៃ។យុត្តិធម៌និង ឯករាជភាពរបស់តុលាការនេះ នឹងត្រូវគេមើលឃើញ នៅពេលសំណុំរឿងប្អូនស្រីខ្ញុំ ត្រូវបានគេចាត់ការតាមនីតិវិធីច្បាប់»។
លោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនភ្នំពេញ មិនអាចទាក់ទងសុំការពន្យល់បានទេពីម្សិលមិញ ចំណែកលោក ភួង ម៉ាឡៃ ស្នងការរងនគរបាលភ្នំពេញ ប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទថា ការប្ដឹងជាសិទ្ធិរបស់គាត់ ប៉ុន្តែថា តើគាត់ចង់ទាមទារអ្វី?
លោកថ្លែងថា៖ «តើស្ត្រីរងគ្រោះក្មេងឬក៏ចាស់ ហើយគាត់ប្ដឹងហ្នឹងចង់ឲ្យខ្ញុំសងកូនគាត់វិញឬយ៉ាងណា? ខ្ញុំសូមប្រាប់វិញថា បើគាត់ចង់ឲ្យខ្ញុំសងកូនវិញ ខ្ញុំក៏នៅក្មេងដែរ...»។
លោក ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញម្សិលមិញប្រាប់អ្នកសារព័ត៌មានថា លោកតែងក្រើនរំឭកដល់មន្ត្រីក្រោមឱវាទលោកកុំឲ្យប្រើហិង្សាទៅ លើក្រុមបាតុករ ។
លោកថ្លែងថា៖ «ខ្ញុំតែងអប់រំ ក្រើនរំឭកដល់មន្ត្រីនគរបាល យើងខ្ញុំថា ឲ្យមានចិត្តអត់ធ្មត់និងចេះសម្របសម្រួលជាមួយក្រុមបាតុករ ដែលពួកគាត់តវ៉ាដើម្បីទាមទារអត្ថប្រយោជន៍អ្វីមួយ ធ្វើយ៉ាងណាបញ្ចៀសឲ្យផុតនូវការប្រើអំពើហិង្សា ឬ បង្ក្រាបទៅលើក្រុមបាតុករ»។
លោកស្នងការ ទូច ណារ៉ុថ បានបន្ថែមថា ៖ «កងនគរបាលយើងត្រូវប្រែក្លាយពីការចុះទៅបង្ក្រាបក្រុមបាតុករមកជាការបង្កើតនូវភាតរភាពជាមួយនឹងក្រុមបាតុករវិញ»៕
6 comments:
អាមន្រ្តីថោកទាប និយាយយករួចខ្លួន សំដីព្រហើន
ថ្លោសៗវាមិនខុសពីមេកោយរបស់វាទេ មើលចុះ
វាថានៅក្មេងអាចសងកូនដល់លោកស្រីបូវវិញបាន។
In the western countries you will send to the prison by pointing your finger the state authority.
The police only did their job, but some of these women were very agressively with their finger and also their bad language again the police.
8:18 PM
You are lying. You would have been killed for lying during Pol Pot's time.
(8:18)
Just so you know, there are some of us here are from western country. So what part of a western country you lived in that you can't point finger at a police officer?
Stop your lying dumb ass!!!!
លោកមិនភ្លើហើយក៏មិនល្ងង់គ្រាន់តែបែកក្បាល។ សំណាងល្អរហើយមិនបែកក្បាលក្ត(លិង្គ)។
DO you feel good, sir? Want some more?
Post a Comment