Sunday, September 16, 2012

លោក សម រង្ស៊ី ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី - Opposition Leader Sam Rainsy met with Marty Natalegawa


លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែ​កញ្ញា នៅ​ទីស្ដីការ​ក្រសួង​ការ​បរទេស​ឥណ្ឌូនេស៊ី ក្នុង​ក្រុង​ហ្សាកាតា (Jakarta)។

2012-09-15
ដោយ ម៉ៅ សុធានី
Radio Free Asia

លោក សម រង្ស៊ី ត្រូវ​បាន​សភា​ឥណ្ឌូនេស៊ី អញ្ជើញ​លោក​ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​មួយ​ចំនួន​ជាមួយ​សមាជិក​តំណាង​រាស្ត្រ​ខ្លះ នៃ​គណបក្ស​ផ្សេងៗ​គ្នា​ក្នុង​សភា​ឥណ្ឌូនេស៊ី ផង​ដែរ។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​សុក្រ ទី​១៤ កញ្ញា មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ទីក្រុង​ហ្សាកាតា ថា ជំនួប​ពិភាក្សា​រវាង​លោក ជាមួយ​លោក ម៉ាទី ណាតាឡេហ្គាវ៉ា កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា បាន​ផ្ដោត​សំខាន់​លើ​ស្ថានការណ៍​នៅ​កម្ពុជា និង​នៅ​តំបន់​អាស៊ី។ លោក​ថា រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី មាន​ជំហរ​ដូច​លោក​ដែរ គឺ​ចង់​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ទាំង​១០ ដែល​ជា​សមាជិក​អាស៊ាន៖ «គាត់​មិន​មែន​និយាយ​ពី​រឿង​គណបក្ស​ទេ គាត់​និយាយ​អំពី​គោលការណ៍ គឺ​គាត់​គាំទ្រ​គោលការណ៍​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​ប្រទេស​កម្ពុជា គឺ​មាន​ន័យ​ថា មិន​មែន​តែ​ជាមួយ​រដ្ឋាភិបាល​ទេ គឺ​ជាមួយ​តំណាង​រាស្ត្រ ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល។ គាត់​យល់​ឃើញ​ថា រដ្ឋាភិបាល​ទាក់​ទង​គ្នា​បាន​ល្អ​ហើយ តែ​តំណាង​រាស្ត្រ និង​តំណាង​រាស្ត្រ អង្គការ​សង្គម​ស៊ីវិល ជាមួយ​តំណាង​ប្រជាពលរដ្ឋ ត្រូវ​តែ​ទាក់​ទង​គ្នា ដើម្បី​ពង្រឹង​មិត្តភាព នៃ​ប្រទេស​ទាំង​ពីរ។ ធ្វើ​បែប​នេះ គឺ​អាច​យក​គំរូ​ល្អ​ពី​ប្រទេស​ដែល​គេ​បាន​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​រឹងមាំ ដូច​ជា​ប្រទេស​ឥណ្ឌូនេស៊ី»។ លោក សម រង្ស៊ី បាន​ជួប​ពិភាក្សា​ជាមួយ​តំណាង​រាស្ត្រ​ឥណ្ឌូនេស៊ី មួយ​ចំនួន​ទៀត ពី​គណបក្ស​ផ្សេងៗ​នៅ​ក្នុង​សភា​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​សុក្រ។ មុន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌូនេស៊ី នេះ លោក សម រង្ស៊ី បាន​ទៅ​ប្រទេស​ហ្វីលីពីន។ លោក​បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​នេះ៖ «នៅ​ប្រទេស​ហ្វីលីពីន នោះ ខ្ញុំ​ក៏​បាន​ជួប​តំណាង​រដ្ឋាភិបាល និង​បាន​ជួប​ប្រធានាធិបតី​ហ្វីលីពីន អាគីនូ តែ​ម្តង។ លើក​នេះ ខ្ញុំ​ត្រូវ​បាន​ព្រឹទ្ធសភា​ទទួល​ជា​ភ្ញៀវ​កិត្តិយស។ បាន​ជួប​ជាមួយ​ប្រធាន​ព្រឹទ្ធសភា និង​សមាជិក​មក​ពី​គណបក្ស​នយោបាយ​ទាំង​អស់»។ ដំណើរ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស​របស់​លោក សម រង្ស៊ី ត្រូវ​បាន​គេ​មើល​ឃើញ​ថា លោក​កំពុង​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ប្រទេស​មួយ​ចំនួន​ជា​សមាជិក​អាស៊ាន ដើម្បី​ជួយ​ឲ្យ​រូប​លោក​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​សកល ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ។ កាល​ពី​ថ្ងៃ​ចន្ទ ទី១០ ខែ​កញ្ញា កន្លង​មក​នេះ គណៈកម្មាធិការ​សភា​អន្តរជាតិ​ដើម្បី​ការ​បោះ​ឆ្នោត​បែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា (International Parliamentary Committee for Democratic Election in Cambodia–IPCDEC) បាន​សម្ពោធ​ជា​ផ្លូវ​ការ​ហើយ នៅ​ក្រុង​ម៉ានីល (Manila) ដែល​មាន​សមាជិក​សភា និង​ព្រឹទ្ធសភា មក​ពី​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក។ លោក សម រង្ស៊ី មាន​ជំនឿ​ថា គណៈកម្មាធិការ​សភា​អន្តរជាតិ​មួយ​នេះ មាន​សារសំខាន់​ណាស់​សម្រាប់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ជំរុញ​ឲ្យ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ប្រព្រឹត្ត​ទៅ​ដោយ​សេរី យុត្តិធម៌ និង​តម្លាភាព៕

5 comments:

Anonymous said...

លោកសម្រាំង ស៊ី ​ថា រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី មាន​ជំហរ​ដូច​លោក​ដែរ គឺ​ចង់​ពង្រឹង​(ពងរឹង)លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ទាំង​១០ ដែល​ជា​សមាជិក​អាស៊ាន៖

លោកប្រធានបំពេញបេសកកម្មការទូតទុកឲ្យហើយ​មុនការបោះឆ្នោត និងឈ្នះឆ្នោត ផ្តាក់ ផ្ទុក តំណាងទូតបំរុងប្រចាំASEAN in Djakartaឲ្យហើយ។

This is how the visionary stock broker invests his shares in stock before the trading open.

Anonymous said...

ចលនាខ្មែរម្ចាស់ស្រុក....របស់ចក់ សុខុយ
(គឺជាចលនាស៊ីឈ្នួលអាយួនយៀកកុង-អាហ៊ុន​ សែនCPP 100%)
ធ្វើនយោបាយដើម្បីបំបែកសម្លេងខ្មែរ។
==================================

ចលនាខ្មោចម្ចាស់ស្រុក និង
គណបក្សសង្គ្រោះជាតិខ្មែរក្លែងក្លាយ-ប្រជាភិថុតនេះ ប្រើកលល្បិចបំភន់ភ្នែកពលរដ្ឋខ្មែរ...
----------------------------------

គឺធ្វើនយោបាយ បោកបន្លំភ្នែកពលរដ្ឋខ្មែរក្នុងគោលបំណង
តែមួយគឺសម្រាប់តែជួយអោយអាចោរយួនយៀកកុង
លេបប្រទេសខ្មែរដាក់បញ្ជូលទៅក្នុងសហព័ន្ធឥណ្ឌូចិន.....
យ៉ាងថ្នាក់ថ្នម....តែប៉ុណ្ណោះ។
===================================

មីចក់ សុខុន + អាសម រង្ស៊ី + អាកឹម សុខា...គឺជាឆ្កែយួនយៀកកុង សុទ្ធសាធ
ធ្វើនយោបាយដើម្បីបំបែកបំបាក់សម្លេងខ្មែរ។
----------------------------------

សូមបងប្អូន តាមដានទៅចុះ!

Anonymous said...

654PM
បើថាគេយួន គាត់ជាយៀកវិញទេ?

Anonymous said...

ដល់កហើយកូនចៅ! តើនៅចាំពេលណាទៀតទើបងើបឡើង! កូនចៅត្រូវតែរើបំរៈ!!! ព្រោះពួកដឹកនាំសព្វថ្ងៃសុទ្ធតែពួកព្រាយបីសាចទាំងអស់ណាកូនចៅ!!! តាកំពុងតែជួយកូនចៅហើយ តែកូនចៅក៏ត្រូវខំប្រឹងរើខ្លួនឯងដែរណាកូនចៅ!!!(នេះគឺជាបណ្តាំលោកតា មឿង ឃ្លាំង!!!!!!!!!!!!!!)។

Anonymous said...

@7:05 AM

អាអ្នកផ្កាប់មុខផ្ទប់លើអាចម៍ពួកអាម្សៀ
ចោលម្សៀតក្បត់ជាតិសម រង្ស៊ី + អាកឹម សុខា
អាមេបក្សចាញ់បង្រ្គប់កិច្ច....
ផ្កាប់មុខហើយ!...
ផ្ងារឯណាកើត ?....បើអាចម៍វាស្អិត!

ពួកអានេះទូលអាចម៍អាបុគ្គល(ចាញ់យួន)
ដាក់លើក្បាលជំនួសជាតិ!
-------------------------------------
អាមេគណបក្សសង្រ្កោះជាតិខ្មែរក្លែងក្លាយជា
គណបក្ស(ស៊ីឈ្នួលអាយួនយៀកកុងCPP)ផ្កាប់មុខផ្ទប់លើអាចម៍....អាហ៊ុន​ សែន+អាចម៍អាយួន.......

ផ្កាប់មុខហើយ!...ផ្ងារឯណាកើត ?....បើអាចម៍វាស្អិត!

ពួកនេះទូលអាចម៍អាហ៊ុន​ សែន+អាចម៍អាយួន
-យៀកកុងដាក់លើក្បាលជំនួសជាតិ!