លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង និងជាប្រធានចលនាសង្គ្រោះជាតិ បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា នៅទីស្ដីការក្រសួងការបរទេសឥណ្ឌូនេស៊ី ក្នុងក្រុងហ្សាកាតា (Jakarta)។
2012-09-15
ដោយ ម៉ៅ សុធានី
Radio Free Asia
លោក សម រង្ស៊ី ត្រូវបានសភាឥណ្ឌូនេស៊ី អញ្ជើញលោកឲ្យចូលរួមក្នុងកិច្ចពិភាក្សាមួយចំនួនជាមួយសមាជិកតំណាងរាស្ត្រខ្លះ នៃគណបក្សផ្សេងៗគ្នាក្នុងសភាឥណ្ឌូនេស៊ី ផងដែរ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃសុក្រ ទី១៤ កញ្ញា មានប្រសាសន៍តាមទូរស័ព្ទពីទីក្រុងហ្សាកាតា ថា ជំនួបពិភាក្សារវាងលោក ជាមួយលោក ម៉ាទី ណាតាឡេហ្គាវ៉ា កាលពីថ្ងៃទី១៣ ខែកញ្ញា បានផ្ដោតសំខាន់លើស្ថានការណ៍នៅកម្ពុជា និងនៅតំបន់អាស៊ី។ លោកថា រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី មានជំហរដូចលោកដែរ គឺចង់ពង្រឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសទាំង១០ ដែលជាសមាជិកអាស៊ាន៖ «គាត់មិនមែននិយាយពីរឿងគណបក្សទេ គាត់និយាយអំពីគោលការណ៍ គឺគាត់គាំទ្រគោលការណ៍ឲ្យមានទំនាក់ទំនងល្អជាមួយនឹងប្រទេសកម្ពុជា គឺមានន័យថា មិនមែនតែជាមួយរដ្ឋាភិបាលទេ គឺជាមួយតំណាងរាស្ត្រ ជាមួយអង្គការក្រៅរដ្ឋាភិបាល។ គាត់យល់ឃើញថា រដ្ឋាភិបាលទាក់ទងគ្នាបានល្អហើយ តែតំណាងរាស្ត្រ និងតំណាងរាស្ត្រ អង្គការសង្គមស៊ីវិល ជាមួយតំណាងប្រជាពលរដ្ឋ ត្រូវតែទាក់ទងគ្នា ដើម្បីពង្រឹងមិត្តភាព នៃប្រទេសទាំងពីរ។ ធ្វើបែបនេះ គឺអាចយកគំរូល្អពីប្រទេសដែលគេបានអនុវត្តលទ្ធិប្រជាធិបតេយ្យយ៉ាងរឹងមាំ ដូចជាប្រទេសឥណ្ឌូនេស៊ី»។ លោក សម រង្ស៊ី បានជួបពិភាក្សាជាមួយតំណាងរាស្ត្រឥណ្ឌូនេស៊ី មួយចំនួនទៀត ពីគណបក្សផ្សេងៗនៅក្នុងសភាឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ។
មុនធ្វើដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី នេះ លោក សម រង្ស៊ី បានទៅប្រទេសហ្វីលីពីន។ លោកបានជួបពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពីន និងមន្ត្រីជាន់ខ្ពស់មួយចំនួននៅក្នុងប្រទេសនេះ៖ «នៅប្រទេសហ្វីលីពីន នោះ ខ្ញុំក៏បានជួបតំណាងរដ្ឋាភិបាល និងបានជួបប្រធានាធិបតីហ្វីលីពីន អាគីនូ តែម្តង។ លើកនេះ ខ្ញុំត្រូវបានព្រឹទ្ធសភាទទួលជាភ្ញៀវកិត្តិយស។ បានជួបជាមួយប្រធានព្រឹទ្ធសភា និងសមាជិកមកពីគណបក្សនយោបាយទាំងអស់»។ ដំណើរទស្សនកិច្ចនៅក្រៅប្រទេសរបស់លោក សម រង្ស៊ី ត្រូវបានគេមើលឃើញថា លោកកំពុងស្វះស្វែងរកកិច្ចអន្តរាគមន៍ពីប្រទេសមួយចំនួនជាសមាជិកអាស៊ាន ដើម្បីជួយឲ្យរូបលោកអាចវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ដើម្បីចូលរួមការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០១៣ ខាងមុខ។ កាលពីថ្ងៃចន្ទ ទី១០ ខែកញ្ញា កន្លងមកនេះ គណៈកម្មាធិការសភាអន្តរជាតិដើម្បីការបោះឆ្នោតបែបប្រជាធិបតេយ្យនៅកម្ពុជា (International Parliamentary Committee for Democratic Election in Cambodia–IPCDEC) បានសម្ពោធជាផ្លូវការហើយ នៅក្រុងម៉ានីល (Manila) ដែលមានសមាជិកសភា និងព្រឹទ្ធសភា មកពីប្រទេសជាច្រើនក្នុងពិភពលោក។ លោក សម រង្ស៊ី មានជំនឿថា គណៈកម្មាធិការសភាអន្តរជាតិមួយនេះ មានសារសំខាន់ណាស់សម្រាប់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងជំរុញឲ្យការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងតម្លាភាព៕
5 comments:
លោកសម្រាំង ស៊ី ថា រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី មានជំហរដូចលោកដែរ គឺចង់ពង្រឹង(ពងរឹង)លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសទាំង១០ ដែលជាសមាជិកអាស៊ាន៖
លោកប្រធានបំពេញបេសកកម្មការទូតទុកឲ្យហើយមុនការបោះឆ្នោត និងឈ្នះឆ្នោត ផ្តាក់ ផ្ទុក តំណាងទូតបំរុងប្រចាំASEAN in Djakartaឲ្យហើយ។
This is how the visionary stock broker invests his shares in stock before the trading open.
ចលនាខ្មែរម្ចាស់ស្រុក....របស់ចក់ សុខុយ
(គឺជាចលនាស៊ីឈ្នួលអាយួនយៀកកុង-អាហ៊ុន សែនCPP 100%)
ធ្វើនយោបាយដើម្បីបំបែកសម្លេងខ្មែរ។
==================================
ចលនាខ្មោចម្ចាស់ស្រុក និង
គណបក្សសង្គ្រោះជាតិខ្មែរក្លែងក្លាយ-ប្រជាភិថុតនេះ ប្រើកលល្បិចបំភន់ភ្នែកពលរដ្ឋខ្មែរ...
----------------------------------
គឺធ្វើនយោបាយ បោកបន្លំភ្នែកពលរដ្ឋខ្មែរក្នុងគោលបំណង
តែមួយគឺសម្រាប់តែជួយអោយអាចោរយួនយៀកកុង
លេបប្រទេសខ្មែរដាក់បញ្ជូលទៅក្នុងសហព័ន្ធឥណ្ឌូចិន.....
យ៉ាងថ្នាក់ថ្នម....តែប៉ុណ្ណោះ។
===================================
មីចក់ សុខុន + អាសម រង្ស៊ី + អាកឹម សុខា...គឺជាឆ្កែយួនយៀកកុង សុទ្ធសាធ
ធ្វើនយោបាយដើម្បីបំបែកបំបាក់សម្លេងខ្មែរ។
----------------------------------
សូមបងប្អូន តាមដានទៅចុះ!
654PM
បើថាគេយួន គាត់ជាយៀកវិញទេ?
ដល់កហើយកូនចៅ! តើនៅចាំពេលណាទៀតទើបងើបឡើង! កូនចៅត្រូវតែរើបំរៈ!!! ព្រោះពួកដឹកនាំសព្វថ្ងៃសុទ្ធតែពួកព្រាយបីសាចទាំងអស់ណាកូនចៅ!!! តាកំពុងតែជួយកូនចៅហើយ តែកូនចៅក៏ត្រូវខំប្រឹងរើខ្លួនឯងដែរណាកូនចៅ!!!(នេះគឺជាបណ្តាំលោកតា មឿង ឃ្លាំង!!!!!!!!!!!!!!)។
@7:05 AM
អាអ្នកផ្កាប់មុខផ្ទប់លើអាចម៍ពួកអាម្សៀ
ចោលម្សៀតក្បត់ជាតិសម រង្ស៊ី + អាកឹម សុខា
អាមេបក្សចាញ់បង្រ្គប់កិច្ច....
ផ្កាប់មុខហើយ!...
ផ្ងារឯណាកើត ?....បើអាចម៍វាស្អិត!
ពួកអានេះទូលអាចម៍អាបុគ្គល(ចាញ់យួន)
ដាក់លើក្បាលជំនួសជាតិ!
-------------------------------------
អាមេគណបក្សសង្រ្កោះជាតិខ្មែរក្លែងក្លាយជា
គណបក្ស(ស៊ីឈ្នួលអាយួនយៀកកុងCPP)ផ្កាប់មុខផ្ទប់លើអាចម៍....អាហ៊ុន សែន+អាចម៍អាយួន.......
ផ្កាប់មុខហើយ!...ផ្ងារឯណាកើត ?....បើអាចម៍វាស្អិត!
ពួកនេះទូលអាចម៍អាហ៊ុន សែន+អាចម៍អាយួន
-យៀកកុងដាក់លើក្បាលជំនួសជាតិ!
Post a Comment