Im Suosdey |
សៅរ៍ 15 កញ្ញា 2012
ដោយ ប៉ែន បូណា
Radio France Internationale
គណបក្សបក្សប្រឆាំងបានបង្ហាញពីភាពស្វិតស្វាញយ៉ាងខ្លាំងក្នុងការតស៊ូឲ្យមានការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ទោះបីជាក្រសួងមហាផ្ទៃបានបដិសេធមិនធ្វើតាមសំណើជាលាយលក្ខណ៍អក្សររបស់ខ្លួនក៏ដោយ ក៏ប៉ុន្តែ គណបក្សបក្សប្រឆាំងនៅតែទទូចសុំជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដោយផ្ទាល់ ដើម្បីពិភាក្សារកដំណោះស្រាយឲ្យមានការកែទម្រង់ គ.ជ.ប ឲ្យទាល់តែបាន។ ប៉ុន្តែ គេគ្មានរំពឹងឡើយថា គណបក្សកាន់អំណាចនឹងធ្វើតាមការទាមទាររបស់គណបក្សប្រឆាំង។ ដូច្នេះ គ.ជ.ប ច្បាស់ជានឹងក្លាយទៅជាផ្ទាំងស៊ីបក្នុងសង្គ្រាមប្រជាធិបតេយ្យនៅកម្ពុជាសម្រាប់ការបោះឆ្នោតឆ្នាំ ២០១៣ ខាងមុខ។
អំណឹះតទៅ គណបក្សប្រឆាំងមានគោលដៅពីរសំខាន់គឺ ទី១៖ ការវិលត្រឡប់ចូលស្រុកវិញរបស់លោកសម រង្ស៊ី និងទី២ ការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ដើម្បីសម្រេចគោលដៅនេះ គណបក្សប្រឆាំងបានធ្វើសកម្មភាពយ៉ាងខ្លាំងក្លាទាំងនៅក្នុង និងនៅក្រៅប្រទេស។
ទោះជាវាមិនមែនរឿងថ្មី ប៉ុន្តែ ការទាមទារឲ្យមានកំណែទម្រង់ គ.ជ.ប នឹងនៅតែជាផ្ទាំងស៊ីបរបស់គណបក្សប្រឆាំង ហើយកាន់តែក្លាយជាប្រធានបទក្តៅគគុកជាងពេលណាៗទាំងអស់សម្រាប់ការបោះឆ្នោតខែកក្កដាឆ្នាំ ២០១៣ ខាងមុខ ពីព្រោះនេះគឺជាពេលវេលាដ៏សំខាន់ដែលបក្សប្រឆាំងត្រូវតែបង្ហាញឲ្យឃើញពីសន្ទុះថ្មីមួយនៅក្នុងឆាកនយោបាយ។ ការស្រូតរូតបង្កើតគណបក្សសង្គ្រោះជាតិ គឺជាឧទាហរណ៍ជាក់ស្តែង។ បន្ទាប់ពីនោះ បក្សប្រឆាំង នឹងតម្រង់ទិសទៅរកស្ថាប័នរៀបចំបោះឆ្នោតដែលពួកគេចាត់ទុកថាមិនឯករាជ្យ។
ការមន្ទិលសង្ស័យអំពី ភាពឯករាជ្យ របស់ គ.ជ.ប តែងតែក្លាយជាទឡ្ហីករណ៍សម្រាប់ការបដិសេធមិនទទួលយកលទ្ធផលនៃការបោះឆ្នោតជារៀងរាល់លើក ចាប់តាំងពីប្រទេសកម្ពុជាបានប្តូរពីការដណ្តើមអំណាចដោយចុងកាណុង មកជាការប្រកួតតាមរយៈការបោះឆ្នោតវិញក្នុងរយៈពេលជិតពីរទសវត្សរ៍ចុងក្រោយនេះ។ ដូច្នេះ សម្រាប់ការបោះឆ្នោតឆ្នាំ ២០១៣ ស្នូលនៃបញ្ហានៅតែដដែលទេ នោះគឺភាពឯករាជ្យរបស់ គ.ជ.ប ។
តើអ្វីទៅជា គ.ជ.ប ឯករាជ្យ? នេះជាសំណួរដែលពិបាកនឹងរកចម្លើយ។ ឯករាជ្យភាពក្នុងន័យរបស់បក្សប្រឆាំងគឺ អ្នកដឹកនាំស្ថាប័ននេះត្រូវតែជាមនុស្សឯករាជ្យ និងជ្រើសរើសដោយយន្តការឯករាជ្យ។ រីឯមន្ត្រីថ្នាក់មូលដ្ឋានវិញត្រូវចេញពីកូតាគណបក្សនយោបាយ។ ប៉ុន្តែ ក្រសួងមហាផ្ទៃបានមើលឃើញថា រូបមន្តរបស់បក្សប្រឆាំងមិនអាចទៅរួចឡើយ។ ទៅមិនរួចពីព្រោះថា វានឹងធ្វើឲ្យការបង្កើត គ.ជ.ប ជាប់គាំងដោយសារតែទស្សនៈយល់ឃើញខុសគ្នាអំពីថា តើអ្នកណាជា«មនុស្សឯករាជ្យ» ?
ជាការពិត ទាំងសំណើរបស់បក្សប្រឆាំង ទាំងចម្លើយរបស់ក្រសួងមហាផ្ទៃសុទ្ធតែមានហេតុផលសមរម្យ។ ប៉ុន្តែ វាគឺជាភាពសមរម្យដែលមិនអាចរលាយចូលគ្នាបានដោយសារតែរនាំងនយោបាយ។ ដូច្នេះ គេរំពឹងថា ពីនេះទៅការបោះឆ្នោតខែកក្កដា ឆ្នាំ ២០១៣ ខាងមុខ ស្ថាប័ន គ.ជ.ប ទំនងជានឹងគ្មានអ្វីកែប្រែខុសពីសព្វថ្ងៃនេះឡើយ។
យ៉ាងណាក៏ដោយ សម្រាប់ក្រុមអ្នកវិភាគ នៅក្នុងបរិបទដែលគេមិនអាចរកឃើញនិយមន័យរួមមួយដែលអាចទទួលយកបានទាំងអស់គ្នាអំពីឯករាជ្យភាពរបស់ គ.ជ.ប ការវាយតម្លៃអំពីការងាររបស់ស្ថាប័ននេះគួរតែត្រូវផ្តោតទៅលើយន្តការជាជាងទៅលើមនុស្សដែលបម្រើការនៅក្នុងស្ថាប័ន។ មានន័យថា ទោះជាមនុស្សនោះចេញមកពីប្រភពណាក៏ដោយ ប៉ុន្តែ ពួកគេមានកាតព្វកិច្ចបំពេញការងារដោយគោរពតាមច្បាប់ដែលបានកំណត់។
ប្រសិនបើមន្ត្រី គ.ជ.ប ណាម្នាក់មិនគោរពច្បាប់និងបំពេញការងារដោយលម្អៀង ពួកគេគួរតែត្រូវបានចង្អុលមុខចំៗ និងទទួលទណ្ឌកម្មជាកំហិត។ នេះគឺជាគោលការណ៍គ្រឹះសម្រាប់វាស់ស្ទង់សមត្ថភាព និងអព្យាក្រឹតភាពរបស់ គ.ជ.ប ដែលគេគួរនាំគ្នាផ្តោតការយកចិត្តទុកដាក់ជាជាងការស្វែងរកមនុស្សឯករាជ្យនៅក្នុងស្ថានភាព«មុជទឹករាវរកម្ជុលនៅក្នុងមហាសមុទ្រ»។
ម្យ៉ាងទៀត ការផ្តោតទៅលើតែ គ.ជ.ប មួយមុខក៏នៅមិនទាន់គ្រប់គ្រាន់ដែរ ដើម្បីធានាឲ្យដំណើរការបោះឆ្នោតទាំងមូលប្រព្រឹត្តទៅបានរលូននោះ។ នៅមានបញ្ហាជាច្រើនទៀតដែលត្រូវយកចិត្តទុកដាក់៖ ទី១ ការមិនអើពើរបស់ពលរដ្ឋក្នុងការបំពេញកាតព្វកិច្ចនយោបាយ- ទី២ គឺការមិនព្រមទទួលយកវប្បធម៌ប្រជាធិបតេយ្យឲ្យបានទូលំទូលាយរបស់អ្នកនយោបាយ, ទី៣ ការធ្វើបុរេវិនិច្ឆ័យមួយចំនួនដែលតែងតែដិតដាមជាប់ក្នុងអារម្មណ៍មិនព្រមកែប្រែ និងទី៤ ការសន្និដ្ឋានខ្លះដែលឈរតែលើទិដ្ឋភាពនយោបាយដោយមិនព្រមទទួលយកការពិត។
នៅពេលដែលកត្តាទាំងនេះត្រូវបានដោះស្រាយ គ.ជ.ប នឹងលែងជារឿងសំខាន់ទៀតហើយ ពីព្រោះ ការបោះឆ្នោតជារឿងសម្ងាត់ និងជាសិទ្ធិផ្តាច់មុខរបស់បុគ្គលម្នាក់ៗក្នុងការធ្វើសេចក្តីសម្រេចចិត្តដោយខ្លួនឯង គឺមិនមែនអាស្រ័យលើ គ.ជ.ប ទេ៕
3 comments:
we have the best leaders we can have
now but we have to participate if we do not want to lose country like jampa or chochinchina.
nec and sen are traitors.
This is a real Youn agent who is in charge of Cambodia National Election. He is not Cambodian. He speaks and write Khmer fluently. He is the one Hanoi sent to take care Cambodia. He changed his name to Im Suosdey. Don't let him fool you. Cambodia is full of Youn Agents in every sector of the government.
Erase him from Cambodia if you could.
វាក៏អាច្កលាយទៅជាការពិតដែរថា អាមួយនេះវា
ជាអ្នកបំរើប្រយោលឱ្យអាយួនហាណូយ បើយួន
បដិសេធ រឿងផ្លាស់ប្ដូរ គ.ជ.ប យើងក៏គ្មានអ្វី
យកឈ្នះពួកអាចោរហារយបានដែរ។មិនថាឡើយ
ខ្មែរគ្មានសមត្ថភាព ចុះលោកដំណាងអង្គការ
សហប្រជាជាតិអីគេនោះ មេចមិនជួយធ្វើ
អន្តរាគមន៍ខ្មែរផង?ឬក៏វាត្រូវគ្នានឹងអាយួនហាណូយ
រួចជាស្រេចហើយ? កោតពួកវាចេះស្រែកទៅរួច
ថានៅកម្ពុជា ត្រូវបានគេអនុវត្តលទ្ធិប្រជាធិបតេយ្យ!
ពួកអាអ្នកម្ចាស់ជំនួយខ្លះពិតជាខ្វាក់ភ្នែកម្ខាងមែន
ទើបមើលមិនឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ
ខ្មែរស្លូតត្រង់?ខ្មែរក្នុងក្រៅឈឺចាប់អួលណែនណាស់
តើយើងត្រូវធ្វើយ៉ាងណាកុំឱ្យហួសពេល៕
Post a Comment