Showing posts with label National Election Cheating. Show all posts
Showing posts with label National Election Cheating. Show all posts

Thursday, September 20, 2012

NGOs Statement on NEC Compositio​n, 2013

Dear all,

COMFREL, NICFEC, DHRAC, and CISA would like to supports a compromise meeting between political parties seated in National Assembly for reforming the National Election Committee’s compositions, should be place representatives and trust by at all National level and Polling Stations.
For details, see the attached file.

Best regards,

COMFREL


Sunday, September 16, 2012

Comfrel: Cambodia's voting list lacks quality

បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត (ចាន់ណា/RFI)


អង្គការ Comfrel រិះគន់​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ថា​គ្មាន​គុណភាព 

​ថ្ងៃ សៅរ៍ 15 កញ្ញា 2012
ដោយ ប៉ែន បូណា
Radio France Internationale
គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ក៏​កំពុង​ទទូច​យ៉ាង​ក្តៅគគុក​សុំ​ឲ្យ​ ក្រសួងមហាផ្ទៃ​កែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ផងដែរ​នៅមុន​ ការបោះឆ្នោត ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ៕
ក្នុង​ទិវា​ប្រជាធិបតេយ្យ អន្តរជាតិ ថ្ងៃទី១៥ ខែកញ្ញា​នេះ អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ហៅ​កាត់​ថា ខុមហ្វ្រែល បាន​រិះគន់​អំពី​ការរៀបចំ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ថា​បាន​ធ្វើឡើង​ដោយ​គ្មាន​គុណភាព យោងតាម​ខុមហ្វ្រែល ៤៩ ភាគរយ នៃ​អ្នកបោះឆ្នោត​មិនបាន​ទៅ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់ កាលពី​ខែមិថុនា​កន្លងទៅនេះ​ទេ ដោយសារ​មាន​បញ្ហា​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ការរិះគន់​នេះ​បានធ្វើ​ឡើង​ចំពេល​ដែល គ.ជ.ប កំពុងដំណើរការ​រៀប​ចំ​ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ឆ្នាំ ២០១២។

នៅ​ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​ប្រជាធិបតេយ្យ​អន្តរជាតិ ថ្ងៃទី១៥ កញ្ញា​នេះ អង្គការ ខុមហ្វ្រែល បាន​ថ្លែង​កត់សម្គាល់​ដោយ​ការ​រិះគន់ថា ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ខែមិថុនា និង​ក្នុងខណៈដែល​កម្ពុជា​កំពុង​ត្រៀម​ឆ្ពោះទៅរក​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ឆ្នាំ ២០១៣ នៅមាន​បញ្ហា​ដែល​បន្សល់ទុក និង​នៅ​មិនទាន់បាន​បំពេញ​ត្រឹមត្រូវ​ជាច្រើន


បញ្ហា​ទាំងនោះ​មានដូចជា ការចាត់ចែង​បោះឆ្នោត​មិនទាន់​ត្រឹមត្រូវ​ដែល​ធ្វើ​ឲ្យ​គណបក្ស នយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​មិនទាន់​អស់ចិត្ត។ ក្រៅពីនោះ ប្រជាពលរដ្ឋ​មួយចំនួន​ពិសេស​យុវជន​បាត់បង់​សិទ្ធិ​បោះឆ្នោត។ យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ខុមហ្វ្រែល ក្នុងពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ កន្លងទៅ ខុមហ្វ្រែល បាន​រកឃើញថា ៤៩ភាគរយ​នៃ​អ្នកបោះឆ្នោត​មិនបាន​បោះឆ្នោត​ទេ ដោយសារតែ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវការ​គ្មាន​គុណភាព​គ្រប់គ្រាន់។

The National Election Cheating (NEC) still a target in the fight for democracy in Cambodia

Im Suosdey
គ.ជ.ប នៅ​តែ​ជា​ផ្ទាំង​ស៊ីប​ក្នុង​សង្គ្រាម​ប្រជាធិបតេយ្យ​នៅ​កម្ពុជា 

សៅរ៍ 15 កញ្ញា 2012
ដោយ ប៉ែន បូណា
Radio France Internationale

គណបក្ស​បក្សប្រឆាំង​បានបង្ហាញ​ពី​ភាពស្វិតស្វាញ​យ៉ាងខ្លាំង​ក្នុងការ​តស៊ូ​ឲ្យ​មានការ​កែទម្រង់​គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការបោះឆ្នោត (គ.ជ.ប)។ ទោះបីជា​ក្រសួង​មហាផ្ទៃ​បាន​បដិសេធ​មិន​ធ្វើតាម​សំណើ​ជា​លាយលក្ខណ៍អក្សរ​របស់​ខ្លួន​ក៏ដោយ ក៏ប៉ុន្តែ គណបក្ស​បក្សប្រឆាំង​នៅតែ​ទទូច​សុំ​ជួប​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដោយផ្ទាល់​ ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​ឲ្យ​មានការ​កែទម្រង់ គ.ជ.ប ឲ្យ​ទាល់តែ​បាន។ ប៉ុន្តែ គេ​គ្មាន​រំពឹង​ឡើយ​ថា គណបក្ស​កាន់អំណាច​នឹង​ធ្វើតាម​ការទាមទារ​របស់​គណបក្ស​ប្រឆាំង។ ដូច្នេះ គ.ជ.ប ច្បាស់​ជា​នឹង​ក្លាយ​ទៅ​ជា​ផ្ទាំង​ស៊ីប​ក្នុង​សង្គ្រាម​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​សម្រាប់​ការបោះឆ្នោត​ឆ្នាំ ២០១៣ ខាងមុខ

អំណឹះតទៅ គណបក្ស​ប្រឆាំង​មាន​គោលដៅ​ពីរ​សំខាន់​គឺ ទី១៖ ការវិលត្រឡប់​ចូល​ស្រុក​វិញ​របស់លោក​សម រង្ស៊ី និង​ទី២ ការកែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប)។ ដើម្បី​សម្រេច​គោលដៅ​នេះ គណបក្ស​ប្រឆាំង​បានធ្វើ​សកម្មភាព​យ៉ាង​ខ្លាំង​ក្លា​ទាំង​នៅក្នុង​ និង​នៅក្រៅ​ប្រទេស។

ទោះជា​វា​មិនមែន​រឿង​ថ្មី ប៉ុន្តែ ការទាមទារ​ឲ្យ​មាន​កំណែទម្រង់ គ.ជ.ប នឹង​នៅតែ​ជា​ផ្ទាំង​ស៊ីប​របស់​គណបក្ស​ប្រឆាំង ហើយ​កាន់តែ​ក្លាយជា​ប្រធានបទ​ក្តៅគគុក​ជាង​ពេល​ណាៗ​ទាំងអស់​សម្រាប់​ការបោះឆ្នោត​ខែកក្កដា​ឆ្នាំ ២០១៣ ខាងមុខ ពីព្រោះ​នេះ​គឺជា​ពេលវេលា​ដ៏​សំខាន់​ដែល​បក្សប្រឆាំង​ត្រូវតែ​បង្ហាញ​ឲ្យ​ឃើញ​ពី​សន្ទុះ​ថ្មី​មួយ​នៅក្នុង​ឆាកនយោបាយ។ ការ​ស្រូតរូត​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ឧទាហរណ៍​ជាក់ស្តែង។ បន្ទាប់ពីនោះ បក្សប្រឆាំង នឹង​តម្រង់ទិស​ទៅរក​ស្ថាប័ន​រៀបចំ​បោះឆ្នោត​ដែល​ពួកគេ​ចាត់ទុកថា​មិន​ឯករាជ្យ។

ការមន្ទិលសង្ស័យ​អំពី​ ភាពឯករាជ្យ ​របស់ គ.ជ.ប តែងតែ​ក្លាយជា​ទឡ្ហីករណ៍​សម្រាប់​ការបដិសេធ​មិន​ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត​ជា​រៀងរាល់​លើក ចាប់តាំងពី​ប្រទេស​កម្ពុជា​បាន​ប្តូរ​ពី​ការដណ្តើម​អំណាច​ដោយ​ចុង​កាណុង មកជា​ការប្រកួត​តាមរយៈ​ការបោះឆ្នោត​វិញ​ក្នុង​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ។ ដូច្នេះ សម្រាប់​ការបោះឆ្នោត​ឆ្នាំ ២០១៣ ស្នូល​នៃ​បញ្ហា​នៅតែ​ដដែល​ទេ នោះ​គឺ​ភាពឯករាជ្យ​របស់ គ.ជ.ប ។

Tuesday, August 28, 2012

United Nations Recommend Drastic Reform of Cambodia’s Election System Prior to July 2013 Polls

28 August 2012

UNITED NATIONS RECOMMEND DRASTIC REFORM OF CAMBODIA’S ELECTION SYSTEM PRIOR TO JULY 2013 POLLS

Overseas Cambodians should be allowed to vote in their countries of residence

In the most recent report published this week of the Special Rapporteur on the situation of human rights in Cambodia, Professor Surya Subedi makes the following recommendations regarding preparations for the national elections scheduled for July 2013:

1- The National Election Committee (NEC) should be reformed so as to have independent and autonomous status.

2- There should be consensus among the major political parties represented in the parliament on the appointment of the president and members of the NEC and the provincial election committees (PECs).

3- Within the composition of election bodies of all levels, there should be balanced representation of all political parties with representation in the National Assembly.

4- The president and members of the NEC and the PECs should be appointed for a fixed term and have security of tenure.

5- New judicial bodies and mechanisms must be established outside the NEC in order to properly resolve election-related disputes.

6- All major political parties should have fair and equal access to the mass media to convey their messages to the electorate. The way forward could be to establish an independent committee on the management and use of State-run television and radio stations.

7- The Government must ensure that all civil servants, police and military personnel do not participate in political activities or use Government resources while working in their official capacities.

8- The Government must ensure that opposition parties are free to carry out their political activities without harassment and intimidation not only around the dates of elections but also in the lead-up to the elections and throughout the parliamentary cycle.

9- Regarding the registration of voters the Government should expeditiously provide necessary documents, Khmer nationality identity cards, passports and other necessary civil registration documents to all citizens for nominal fees and should reregister voters using the data from those cards as a basis to establish a new electoral roll.

10- Any Cambodian citizen eligible to vote should be entitled to request registration with the electoral and/or local authorities at any point during the year. Once he or she is issued with an identification card, that card should be valid for life.

11- Regarding the continuing problems with voter identity documents, especially the issuance and use of fraudulent documents (such as the old form 1018 and its new current version) the NEC should review the process of issuing such documents to ensure that the system is not abused by political parties in their favour and that there are no electoral malpractices.

12- The NEC should devise special measures to ensure that those who are homeless or have been recently evicted from their land are not disenfranchised in the forthcoming elections.

13- The NEC should make public the names of polling officers and make the voter list available to candidates from all political parties upon request, affording them an opportunity to challenge the fraudulent inclusion of names on the list.

14- The NEC should appoint professional election administrators to replace village chiefs during voter registration and on election day and bring all commune election officers and processes under its own stricter supervision mechanism.

15- The current law, which requires a person to be nominated to stand for election by a political party, should be amended to make it possible for independent candidates to stand in the national elections.

16- The NEC should make it possible for Cambodians living abroad to exercise their voting rights, at least in the countries where it has diplomatic and/or consular representation.

17- Regarding the situation of Sam Rainsy, the leader of the Sam Rainsy Party, who has been convicted on charges that are allegedly politically motivated, a political solution should be found to enable him, as the leader of the opposition, to play a full role in Cambodian politics. 

[End]


https://www.box.com/s/80df2c488145b3ef1d10

Sunday, July 29, 2012

ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ស្នើ​អន្តរជាតិ​ឲ្យ​ជួយ​កែ​ទម្រង់ គ.ជ.ប

2012-07-28
ដោយ ទីន ហ្សាការីយ៉ា
Radio Free Asia

ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដែល​មាន​គណបក្ស សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី បាន​ចេញ​លិខិត​មួយ​ច្បាប់ នៅ​ថ្ងៃ​ទី​២៨ កក្កដា ផ្ញើ​ទៅ​សហគមន៍​អន្តរជាតិ អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ទាម​ទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ បោះ​ឆ្នោត ​នៅ​កម្ពុជា ឲ្យ​មាន​ប្រជាធិបតេយ្យ​ ពិត​ប្រាកដ

ការ​ធ្វើ​លិខិត​អំពាវនាវ​នេះ នៅ​ក្រោយ​ពេល​រដ្ឋាភិបាល​បាន​ប្រកាស​ជា​សាធារណៈ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ទទួល​យក​គំនាប​ណា​មួយ​ពី​សហគមន៍​អន្តរជាតិ ដើម្បី​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នោះ​ទេ។

អនុ​ប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ កក្កដា ថា ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ចង់​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៣ ខាង​មុខ ប្រកប​ដោយ​ប្រជាធិបតេយ្យ សេរី និង​ត្រឹមត្រូវ។

Tuesday, July 10, 2012

Time to change the corrupt leaders of the National Election Cheating (NEC): Civil Society

លោក អ៊ឹម សួស្តី (ឆ្វេង) ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​ទីស្ដីការ គ.ជ.ប កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែ​កក្កដា ឆ្នាំ​២០១២។ (RFA/Den Ayuthea)

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​សមាសភាព​ដឹកនាំ គ.ជ.ប អាណត្តិ​ថ្មី​ជា​មនុស្ស​ស្អាតស្អំ

2012-07-10
ដោយ ដែន អយុធ្យា
Radio Free Asia


នៅ​គ្រា​អាណត្តិ​ដឹកនាំ​របស់​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ជិត​ផុត​អាណត្តិ​នៅ​ចុង​ឆ្នាំ​២០១២ នេះ មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ទទូច​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​កំណែ​ទម្រង់​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ស្ថាប័ន គ.ជ.ប ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​មាន​ឯករាជ្យ

លោក កឹម សុខា ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស និង​ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម លោក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ថា រដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ ត្រូវ​ជ្រើសរើស​សមាសភាព​ដឹកនាំ​ស្ថាប័ន គ.ជ.ប អាណត្តិ​ថ្មី ជា​មនុស្ស​មិន​ស្ថិត​ក្រោម​គណបក្ស​នយោបាយ​ណា​មួយ។

លោក​បន្ត​ថា សមាសភាព​ស្ថាប័ន គ.ជ.ប អាណត្តិ​ថ្មី គួរ​ជ្រើស​ចេញ​ពី​អតីត​មន្ត្រី​សង្គម​ស៊ីវិល ឬ​មន្ត្រី​រដ្ឋាភិបាល ដែល​ចូល​និវត្តន៍​យ៉ាង​តិច​១០ មក​ជំនួស ទើប​អាច​ឲ្យ​ស្ថាប័ន​នេះ​មាន​ឯករាជ្យ។

Opposition Leader Sam Rainsy's reaction to the National Election Cheating (NEC)

ប្រធាន​គណបក្ស​សមរង្ស៊ី លោក សម រង្ស៊ី

លោក សម រង្ស៊ី ប្រតិកម្ម​​តប​ទៅ​នឹង គ.ជ.ប.

2012-07-09
Radio Free Asia

មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) បាន​ឲ្យ​ដឹង​ថា លោក សម រង្ស៊ី មាន​ទោស​តាម​សាលក្រម​តុលាការ​ផ្ដន្ទាទោស មិន​អាច​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​រើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៣ នេះ​ទេ។

ក្រៅ​ពី​មិន​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត លោក សម រង្ស៊ី ប្រហែល​ជា​មិន​អាច​ឃោសនា​ជួយ​គណបក្ស សម រង្ស៊ី តាម​ទូរស័ព្ទ ឬ​តាម​វីដេអូ​ផ្សាយ​ផ្ទាល់ ពី​បរទេស​មក​ទៀត​ផង ពីព្រោះ គ.ជ.ប. កំពុង​សិក្សា​ករណី​ហាមឃាត់​នេះ ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត និង​វិធាន​បោះ​ឆ្នោត​ទៀត។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក កែវ និមល អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ជាមួយ​លោក សម រង្ស៊ី តាម​ទូរស័ព្ទ ទាក់ទង​រឿង​ទាំង​នេះ៖

Monday, July 09, 2012

Rainsy campaign ban considered [-Hun Xen afraid of Sam Rainsy's campaign message?]

Cambodia's exiled opposition leader Sam Rainsy poses for the camera outside Australia's Parliament house in Canberra. Photograph: AFP PHOTO

Monday, 09 July 2012
Meas Sokchea and Joseph Freeman
The Phnom Penh Post

The National Election Committee is considering a new rule that would effectively ban self-exiled opposition leader Sam Rainsy from campaigning for his party from abroad.

The move, coming ahead of parliamentary elections in July next year, could further isolate Rainsy, who lives in France and reaches most of his supporters via the internet or rousing video broadcasts.

NEC Secretary-General Tep Nytha told the Post yesterday that Rainsy is already barred from registering to vote or standing for office because he was convicted of a crime.

Nation Election Cheating plan to ban Opposition Leader Sam Rainsy from future election campaign

អគ្គលេខាធិការ​របស់ ​ណៈកម្មាធិការ​ជាតិ​ន្លំឆ្នោត ទេព នីថា (RFA/Sok Serey)

គ.ជ.ប.​​ គ្រោង​បង្កើត​ច្បាប់​មិន​ឲ្យ​ទណ្ឌិត​មាន​សិទ្ធិ​ឃោសនា​បោះ​ឆ្នោត

ដោយ វណ្ណ វិចារ
2012-07-08
Radio Free Asia

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) គ្រោង​ស្នើ​សេចក្ដី​ព្រាង​ច្បាប់​បន្ថែម​ទាក់ទង​នឹង​ការ​ឃោសនា​របស់​គណបក្ស​នយោបាយ ដើម្បី​ការពារ​កុំ​ឲ្យ​មេ​គណបក្ស​ដែល​មាន​ឈ្មោះ​ជា​ទណ្ឌិត អាច​មាន​ឱកាស​ឃោសនា​នយោបាយ​បាន

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា នៅ​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឲ្យ​ដឹង​ថា គ.ជ.ប. មាន​គម្រោង​ជំរុញ​ការ​បង្កើត​នីតិវិធី​បន្ថែម​ទៀត ដើម្បី​រារាំង​មិន​ឲ្យ​មេដឹកនាំ​គណបក្ស​នយោបាយ​ដែល​មាន​ទោស​មាន​សិទ្ធិ​ឃោសនា​បោះ​ឆ្នោត​អាណត្តិ​ទី​៥ នា​ពេល​ខាង​មុខ។

លោក​បន្ត​ថា គ.ជ.ប. កំពុង​តែ​សិក្សា​ពី​នីតិវិធី​មួយ​ចំនួន​ស្ដីពី​ការ​ឃោសនា​បោះ​ឆ្នោត និង​រង់ចាំ​ពេល​វេលា​បន្ថែម​ទៀត ក្នុង​ការ​សម្រេច​សេចក្ដី​ព្រាង​នេះ៖ «យើង​ស្ថិត​នៅ​លើ​ការ​ពិនិត្យ​មើល​លើ​មូលដ្ឋាន​ច្បាប់​ដែល​មាន​ជាក់ស្ដែង រៀបចំ​នីតិវិធី​នេះ​ឲ្យ​ស្រប​នឹង​ស្ថានភាព​ជាក់​ស្ដែង​ក្នុង​សង្គម​កម្ពុជា»។

Monday, June 25, 2012

Hun Xen's party overwhelmingly wins local elections through widespread election cheating and vote buying

Cambodian prime minister’s party overwhelmingly wins local elections


Sunday, June 24, 2012
By Associated Press

PHNOM PENH, Cambodia — Cambodian election officials say Prime Minister Hun Sen’s ruling party has won an overwhelming victory in local elections.

The National Election Committee announced final results Sunday from the June 3 polls showing that the ruling Cambodian People’s Party won 1,592 of the 1,633 commune chief posts that were at stake.

Opposition parties took the remainder of the seats.

The ruling party earlier claimed victory in the polls and the result was expected. The party has been in power for nearly three decades.

The elections for local governing councils were seen as an indicator of public opinion ahead of general elections expected in 2013.

Thursday, June 21, 2012

NEC reform is necessary: Comfrel

រូបថត៖ ហេង រស្មី វីអូអេ ខ្មែរ
អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ទទួច​ឲ្យ​មាន​កំណែរទម្រង់​គជប

ថ្ងៃពុធ, 20 ខែមិថុនា 2012
ដោយ គង់ សុឋានរិទ្ធ វីអូអេ ខ្មែរ | ភ្នំពេញ


«ខុមហ្វ្រែល​ស្នើ​យ៉ាង​ទទូច ​និង​ជា​បន្ទាន់​ដល់​រាជរដ្ឋាភិបាល ​ម្ចាស់​ជំនួយ ​និង​អង្គការ​សង្គមស៊ីវិល​ដោយ​ត្រូវ​ចាប់​ផ្តើម​ពិភាក្សា​កែលម្អ​រចនា​ សម្ព័ន្ធ​សមាសភាព​ គជប ​និង​យន្តការ​សំខាន់​ៗ​មួយ​ចំនួន​ដូចជា​ការ​ចុះឈ្មោះ​បោះឆ្នោត​ ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត ​ការដោះស្រាយ​បណ្ដឹង​បោះឆ្នោត​ការពារ​សេរីភាព​បញ្ចេញ​មតិ ​សេរីភាព​ខាង​សារព័ត៌មាន ​ការទទួល​បាន​ការផ្សព្វផ្សាយ​សម្រាប់​គណបក្ស​នយោបាយ​និង​ការ​បង្កើត​ បរិយាកាស​អព្យាក្រិត​ដល់​មន្ត្រីរាជការ​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ក្នុង​ន័យ​ពង្រឹង​ភាព​ត្រឹមត្រូវ ​សុចរិតភាព ​និង​ភាពយុត្តិធម៌​ក្នុង​ដំណើរការ​បោះឆ្នោត»។

ខុមហ្វ្រែល ​ដែល​ជា​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ធំ​មួយ​នៅ​កម្ពុជា​បាន​ទទូច​នៅ​ថ្ងៃ​ពុធ​នេះ ​ឲ្យ​មាន​ការ​រុះរើ​សមាសភាព​​ដឹកនាំ​នៃ​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប) ដើម្បី​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​មាន​ភាព​ត្រឹមត្រូវ

ការ​ទាមទារ​នេះ​ក្រោយ​ពី​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ (ខុមហ្វ្រែល) បាន​រក​ឃើញ​ថា មាន​បញ្ហា និង​ភាព​មិន​ប្រក្រតី​ជា​ច្រើន​បាន​កើតឡើង​ក្នុងអំឡុង​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​មិថុនា។

ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​ការវាយ​តម្លៃ ​និង​លទ្ធផល​ចុងក្រោយ​នៃ​ការបោះឆ្នោត​នោះ ​លោក​ធន់ សារ៉ាយ ប្រធាន​អង្គការ​ការពារសិទ្ធិ​មនុស្ស​អាដហុក ​និង​ជា​ប្រធាន​គណៈកម្មការ​នាយក​របស់​ ខុមហ្វ្រែល មាន​ប្រសាសន៍​ថា ​ការកែសម្រួល​រចនាសម្ព័ន្ធ ​និង​កែ​លម្អ​នីតិវិធី​មួយ​ចំនួន​គឺ​ជា​ការចាំ​បាច់​សម្រាប់​ធានា​ដល់​ការបោះឆ្នោត​ឆ្នាំ​ក្រោយ។

Monitor Counts Irregularities at Half of Last Month’s Polling Stations

Cambodian Buddhist monk, right, casts his ballot in local elections at Wat Than pagoda's polling station in Phnom Penh, Sunday, June 3, 2012 Photo: AP

Wednesday, 20 June 2012
Kong Sotharnarith, VOA Khmer | Phnom Penh
"The NEC must be improved if elections in the country are to be considered free and fair."
The Committee for Free and Fair Elections said Wednesday Cambodia needs to reform the National Election Committee ahead of parliamentary polls next July.

The independent monitoring organization counted 3,000 irregularities at 5,810 polling stations in last month’s local elections, it announced Wednesday.

The NEC must be improved if elections in the country are to be considered free and fair, said Thun Saray, president of the rights group Adhoc, who also heads Comfrel.

“Comfrel urgently urges the government, donors and civil society to start discussing the improved composition of the NEC,” he told reporters Wednesday.

Sunday, June 10, 2012

‘Unequal’ Tactics Led to CPP Election Win, Monitors Say

Cambodian Prime Minister Hun Sen gestures after casting his ballot in local elections at Ta Khmau town, in Kandal province, Sunday, June 3, 2012. Hun Sen's ruling party was expected to win the elections in a vote that monitors say is tainted by vote buying and other irregularities. (Photo: AP)

Friday, 08 June 2012
Reporters, VOA Khmer | Phnom Penh
Whoever is placed there cannot speak out openly."
The ruling Cambodian People’s Party had a strong showing in this week’s commune election, in part because they have a strong political system in place, observers say. But they also have leveraged the power of the media to their advantage and are able to use public servants and the security forces in campaigning.

Koul Panha, head of the Committee for Free and Fair Elections, called the state-run and pro-CPP media an “unequal arm” in the election process that helped win it votes.

The Cambodian People’s Party swept the commune elections on Sunday, winning nearly 1,600 of 1,633 commune chief positions. The opposition Sam Rainsy and Human Rights parties split 40 commune chief seats, with 22 and 18, respectively.

Opposition officials say they hope to meet in Manila, Philippines, next week to discuss joining together to improve their odds in next year’s general election.

Friday, June 01, 2012

Sunday's Polls a Test of National Election Committee's Neutrality: Expert

http://www.youtube.com/watch?v=IVGBeHGrMOs

CCHR Institutio​ns Series Fact Sheet - The National Election Committee


https://www.box.com/s/b2bfaeaeffc6205df44e


https://www.box.com/s/38d0a2a2aaacf4431076

Sunday’s Polls a Test of National Election Committee’s Neutrality: Expert

Thursday, 31 May 2012
Men Kimseng, VOA Khmer | Washington, DC

Sunday’s polls will be a major test of the National Election Committee and its mandate for neutrality, a leading rights expert says.

“We have noticed that the NEC is not neutral,” said Ou Virak, head of the Cambodian Center for Human Rights. “Its performance is lagging behind. It’s biased toward the ruling party.”

Cambodians will vote for their local commune council leaders across the country on Sunday, choosing among 10 separate parties and amid allegations of election irregularities. Opposition leaders have said as many as 1 million people will not be able to vote, due to problems in the registration and local voting lists, which are overseen by the NEC.

Monday, January 30, 2012

800 votes bought by CPP

29 Jan 2012
By Leang Delux
Radio France Internationale
Translated from Khmer by Teuk Si Iv Khmer

The election for the Senate ended on Sunday afternoon and it was conducted in an atmosphere of calm. That was what Im Suosdey, president of the National Election of Cheaters (NEC), claimed during a press conference that ended not too long ago. Im Suosdey indicated that based on preliminary results, the CPP lead the SRP by a large margin (KI-Media: Wasn’t it a foregone conclusion?). A CPP representative announced that his party received 800 votes from members of other parties.

According the report provided by the NEC, commonly known as the National Election of Cheaters, the CPP received a wide margin of votes over the SRP, even though this is just a temporary result. Furthermore, a CPP representative immediately announced during a press conference held about 1 hour ago that the CPP received 797 votes from members of other parties.

The NEC report indicated that 58 votes were unaccounted for due to people not going to vote. The total number of votes counted was 11,383.

Im Suosdey commented that the atmosphere of the election was calm and the election was conducted smoothly.