Friday, 09 December 2011
សូ វិសាល
The Phnom Penh Post
យ៉ាងណាក៏ដោយ ការមិនធ្វើការផ្សាយបន្តផ្ទាល់ ពីដំណើរការសវនាការរបស់សាលាក្តីខ្មែរក្រហម នៅពេលដែលអតីតមេដឹកនាំខ្មែរក្រហម បានធ្វើការវាយប្រហារខ្លាំងៗ ទៅលើប្រទេសវៀតណាម ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេច របស់រដ្ឋាភិបាលកម្ពុជានោះ បានធ្វើឲ្យអ្នកតាមដានជាច្រើន ដាក់ការមន្ទិលសង្ស័យ កាន់តែខ្លាំងឡើង ពីឯករាជភាពរបស់ប្រទេសកម្ពុជា និងការថ្លែងរបស់លោកនួន ជា នៅក្នុងសវនាការ ដែលថា មកទល់ពេលបច្ចុប្បន្ននេះ វៀតណាម នៅតែតាមដានគ្រប់គ្រងប្រទេសកម្ពុជា តាមរយៈសមាគមអនិកជនវៀតណាមនៅកម្ពុជា ដោយធាតុពិតនៃសមាគមនេះ គឺមានសាខាបក្សកុម្មុយនិស្តវៀតណាមដឹកនាំ សម្រាប់ធ្វើសកម្មភាពនយោបាយ សេដ្ឋកិច្ច យោធា មនោគមវិជ្ជា នៅតាមខេត្តនៃប្រទេសកម្ពុជា។ នេះជាយុទ្ធវិធីពស់ថ្លាន់ រឹតរួតកូនឈ្លូសឲ្យទន់ឆ្អឹង ហើយលេបយកតែម្តង...៕សាធារណជនជាច្រើន ដែលធ្លាប់តែជក់ចិត្ត ក្នុងការតាមដានទស្សនា ការផ្សាយបន្តផ្ទាល់ តាមទូរទស្សន៍ ពីសវនាការរបស់សាលាក្តីខ្មែរក្រហមជារៀងរហូតមកនោះ មានការភ្ញាក់ផ្អើល នៅពេលដែលទូរទស្សន៍ ដែលធ្លាប់តែធ្វើការផ្សាយបន្តផ្ទាល់ ពីសវនាការសាលាក្តីខ្មែរក្រហម បែរជាឈប់លែងផ្សាយ កាលពីថ្ងៃអង្គារ នៅចំថ្ងៃដែលអគ្គលេខាធិការ នៃគណៈកម្មាធិការ បក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូត្រុង បានដាក់ជើងជាន់លើដីកម្ពុជា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ។
សាធារណជនជាច្រើន ដែលចាត់ទុកថា ការបើកវាំងនន នៃសំណុំរឿង ០០២ ដែលគេទន្ទឹងរង់ចាំ អស់រយៈពេលជាង ៣០ ឆ្នាំ មកហើយនោះ អាចជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយ ជាជាងយុត្តិធម៌ស្តួចស្តើង ដែលអាចនឹងទទួលបានពីសាលាក្តីខ្មែរក្រហម បានចោទសួរថា ហេតុអ្វីនៅពេលមេបក្សកុម្មុយនិស្តវៀតណាមមកដល់ ទូរទស្សន៍ខ្មែរ លែងផ្សាយបន្តផ្ទាល់ពីសវនាការរបស់សាលាក្តីខ្មែរក្រហម? ប៉ុន្តែសំណួររសើបនេះ គេមិនអាចរកចម្លើយផ្លូវការណាមួយឃើញទេ។








